(១) សារជាតិជាអ្នកប្រមឹក រាល់ថ្ងៃយប់ព្រឹក នឹកតែសុរា។
(២) ពេលយប់នាំគ្នាចូលបា ស្រីញីត្រៀបត្រា អោបឆ្វេងថើបស្ដាំ។
(៣) ប្រពន្ធនៅផ្ទះខំចាំ ទឹកភ្នែកសស្រាំ ចាំបងវិលវិញ។
(៤) បើមានគ្នីគ្នាពេញលេញ ចិត្តមិនទោម្នេញ ចរចេញយាត្រា។
(៥) ដល់ហាងផឹកស៊ីឡូឡា សំដីវាចា ស្ដីមិនពិរោះ។
(៦) ឆ្កាដៃឆ្កាជើងដល់ហួស អាប់អោនកេរ្ដិ៍ឈ្មោះ គេស្អប់គ្រប់ប្រាណ។
(៧) ចូលចិត្តធ្វើឬករំខាន ពេលខ្លះបោកចាន មើលគេតូចតាច។
(៨) អាងខ្លួនថាមានអំណាច ចរិកកោងកាច យកមេឃទ្រាប់បាត។
(៩) នាំគ្នាលើកដាច់សាច់ស្អាត ជល់កែវដូចត្មាត ស្រវឹងជោគជាំ។
(១០) អោយគេគ្រាសែងរេរាំ ដឹកដៃជូននាំ ដល់គេហដ្ឋាន។
និពន្ធដោយ សុខ គឹមហេង
០៥ កញ្ញា ២០១០