ទុក្ខសោកកវីលើដីកម្ពុជាក្រោម 44939


Join the forum, it's quick and easy

ទុក្ខសោកកវីលើដីកម្ពុជាក្រោម 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

ទុក្ខសោកកវីលើដីកម្ពុជាក្រោម

4 posters

Go down  Message [Page 1 of 1]

cyberspacekh

cyberspacekh
LK VIP
LK VIP

ទុក្ខសោកកវីលើដីកម្ពុជាក្រោម (បទ បថ្យាវដ្ត)

(១) សម្រក់ទឹកភ្នែកលើផែនក្រដាស ប៉ាកាចែងច្បាស់រឿងហេតុប្រវត្តិ

ភ្នំឆ្អឹងស្ទឹងឈាមបៀមល្វីងជូរចត់ សំណេរកំណត់ដាស់តឿនកូនខ្មែរ។



(២) ក្នុងទ្រូងក្ដួលក្តុកចុកណែនឪរ៉ា ហាមាត់វាចាជំពាក់ដូចស្លែ

ប្រមូលអារម្មណ៍ផ្ដុំគិតឥតល្ហែ ដូចនេះមានតែតែងជាអក្ខរា។



(៣) ដែនកម្ពុជាក្រោមទឹកដីអភព្វ ខ្មែររស់មិនគាប់ជួបទុក្ខខ្លោចផ្សា

ធាតុពិតជាម្ចាស់ដែនដីខេមរា បែររងទុក្ខាជាជនភាគតិច។



(៤) ក្នុងរាជ្យព្រះបាទជ័យជេដ្ឋាពីរ ចាញ់កលរាជនីមន្តស្នេហ៍កល់ល្បិច

បៀងវ៉ាបារៀព្រៃនគរខ្ទេច ជូនយួនកំទេចគ្មានត្រាប្រណី។



(៥) ព្រហ្មលិខិតចារវាសនាកំនត់ ខ្មែររងជូរចត់ត្រូវបាត់ដែនដី

ដល់ឆ្នាំមួយពាន់ប្រាំបីដប់បី ចូលដល់សម័យកំពប់តែអុង។



(៦) ប្រជាជនខ្មែរត្រូវកប់ទាំងរស់ យកក្បាលជំនួសមុំចង្រ្កានចុង

ចំហេះកំដៅដុតសម្រាប់ឆុង ដាក់ប៉ាន់តែអុងថ្វាយលោកនាយយួន។



(៧) ហើយថែមបំរាមមិនអោយបម្រះ តែកំពប់ច្បាស់មានទុក្ខជាប់ខ្លួន

តើខ្មែរឈឺចាប់យ៉ាងណាទៅស្ងួន គំនុំគុំគួនចាំរយសតវត្សរ៍។



(៨) កូនខ្មែរជួយចាំបណ្ដាំសាវតា រឿងខ្មែរខ្លោចផ្សាកត់ជាប្រវត្តិ

ឆ្នាំសែសិបប្រាំថែមរឿងជូរចត់ យួនរៀបបែបបទអាជ្ញាបង្គាប់។



(៩) កោះហៅប្រជារាប់ម៉ឺនប្រជុំ ចាក់សំាងដុតងំព្រោះត្រូវសោរជាប់

ជីវិតរាប់ម៉ឺនប្រែជាសាកសព ខ្មែរម្ដេចអភព្វរស់រងទារុណ។



(១០) បួនមិថុនាឆ្នាំសែប្រាំបួន បារាំងអោយយួនដីខ្មែរជោរជន់

គ្មានក្រែងរអែងសាកសួរជាមុន ខ្មែររស់រែកពន់យួនគាបសង្កត់។



(១១) ម៉្ភៃមួយកុម្ភៈឆ្នាំចិតសិបប្រាំ ព្រះសង្ឃរងកម្មត្រូវយួនធាក់ទាត់

សម្លាប់ពីរអង្គសំរុកចូលវត្ត សង្ឃពីរសុគតចាប់ម្ភ៉ៃមិនស្ដាយ។



(១២) ថ្ងៃបីកុម្ភៈឆ្នាំចិតប្រាំពីរ កេណ្ឌខ្មែរញ៉ាំញីទៅជីកប្រឡាយ

កំណើតបក្សកុមុយនីសភាយសាយ ព្រែកជីកប្រឡាយរណ្ដៅមរណា។



(១៣) តំណក់ទឹកប៊ិចហូរដូចទឹកភ្នែក ហាក់ជួយយំយែកសង្វេគខេមរា

រឿងរ៉ាវខ្មែរក្រោមរងទុក្ខខ្លោចផ្សា បូជាកាយាគ្រប់សម័យកាល។



(១៤) នៅដីខ្មែរក្រោមយួនហៅថាខ្មែរ ខំរត់គេចកែជៀសផុតពីថ្នាល

យួនគាបសង្កត់សំលាប់រាលដាល ដល់ខ្មែរក្រែងស្រាលបែរខ្មែរហៅយួន។



(១៥) ដែនកម្ពុជាក្រោមមាតុភូមិកំណើត វិរៈជនកើតតស៊ូផ្ទួនៗ

ស្លាប់មួយកើតមួយជួយមួយរស់បួន សាមគ្គីទារយួនជួយខ្មែរឯករាជ្យ។



និពន្ធដោយ សុខ គឹមហេង (កែអក្ខរាវិរុទ្ធដោយ សម្បត្តិបុត្រាខ្មែរ)

១១ តុលា ២០១០
ទុក្ខសោកកវីលើដីកម្ពុជាក្រោម Poem11



Last edited by cyberspacekh on 14th October 2010, 5:21 pm; edited 1 time in total

http://www.4khmers.blogspot.com

Krovann

Krovann
LK Member
LK Member

Kyom jol jet komnap nis na cyber, mean neiy laor nas. Orkun kakvey dai chneum! :pka:

cyberspacekh

cyberspacekh
LK VIP
LK VIP

Krovann wrote:Kyom jol jet komnap nis na cyber, mean neiy laor nas. Orkun kakvey dai chneum! :pka:

orkun del jol jet pel teng komnap nis khnom yom lerng seum krodas oss heuy, jom naek bech khnom kor yom hear tirk ah klak del jeng tov kor teng dak tha tirk bech hor doch tirk pnhek jeng tov.

kakvay dai chneum ey dai tamada neng. Embarassed

http://www.4khmers.blogspot.com

Guest

Anonymous
Guest

ah sort pek, i arn ma kanat sen, jam sa'aek arn ma kanat teat :P

KmengWat

KmengWat
LK VIP
LK VIP

Orkun somrab komnap dor mean ney.... Sad
ទុក្ខសោកកវីលើដីកម្ពុជាក្រោម 555792

Guest

Anonymous
Guest

sokrattana wrote:Orkun somrab komnap dor mean ney.... Sad
ទុក្ខសោកកវីលើដីកម្ពុជាក្រោម 555792
jom kon barang jes arn khmer dae nor :P

KmengWat

KmengWat
LK VIP
LK VIP

hydrophilistic wrote:
sokrattana wrote:Orkun somrab komnap dor mean ney.... Sad
ទុក្ខសោកកវីលើដីកម្ពុជាក្រោម 555792
jom kon barang jes arn khmer dae nor :P
ke kOn khmer sot Jes khmer Jing....!!!
neak neang hydro kom Jes ទុក្ខសោកកវីលើដីកម្ពុជាក្រោម 1

cyberspacekh

cyberspacekh
LK VIP
LK VIP

sokrattana wrote:Orkun somrab komnap dor mean ney.... Sad
ទុក្ខសោកកវីលើដីកម្ពុជាក្រោម 555792

yom doch khnom del Sad

http://www.4khmers.blogspot.com

joli

avatar
LK VIP
LK VIP

coucou euy! kom sort nas kom nap nis Sad joli yum leung juk pouy pous ko mouy heuy Sad Sad Sad

cyberspacekh

cyberspacekh
LK VIP
LK VIP

kal khnom teng komnap neng khnom yom lerng ta tirk krodas oss

alov doch jong yom teat

Sad yom yom

ah net khmer krom, nov kampuchea krom ke hao tha khmer , dol pel mor dol khmer bae jea khmer hao knea tha youn venh.

thlop tae jea mjass dey alov ke hao tha jun jeat pheak tich teat

Sad yom yom Sad yom yom Sad yom yom

http://www.4khmers.blogspot.com

joli

avatar
LK VIP
LK VIP

cyberspacekh wrote:kal khnom teng komnap neng khnom yom lerng ta tirk krodas oss

alov doch jong yom teat

Sad yom yom

ah net khmer krom, nov kampuchea krom ke hao tha khmer , dol pel mor dol khmer bae jea khmer hao knea tha youn venh.

thlop tae jea mjass dey alov ke hao tha jun jeat pheak tich teat

Sad yom yom Sad yom yom Sad yom yom
Sad ning heuy youn korn torb si korn touk bork korn tuy hao khmer kraom Sad Sad Sad

cyberspacekh

cyberspacekh
LK VIP
LK VIP

yom yom

http://www.4khmers.blogspot.com

KmengWat

KmengWat
LK VIP
LK VIP

cyberspacekh wrote:
sokrattana wrote:Orkun somrab komnap dor mean ney.... Sad
ទុក្ខសោកកវីលើដីកម្ពុជាក្រោម 555792

yom doch khnom del Sad
tver Oy ke yOum heuy nov mok dir teat..... ទុក្ខសោកកវីលើដីកម្ពុជាក្រោម 235317

Sponsored content



Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum