ព្រលឹមស្រាងៗម៉ោងបួនភ្លឺ ភ្លឺបួនលាន់លឺសំរឹបជើង
ជើងរឹបត្រាច់ចរក្រោមពណ៌ភ្លើង ភ្លើងពណ៌អមយើងបោសទីធ្លា។
ធ្លាទីកខ្វក់ហាក់ខ្លោចចិត្ត ចិត្តខ្លោចរួមរិតព្រោះមនុស្សម្នា
ម្នាមនុស្សទាំងឡាយនាំគ្នីគ្នា គ្នាគ្នីសោភាមិនគិតគូរ។
គូរគិតយ៉ាងណាអោយស្អាតបាត បាតស្អាតល្អល្អាតមុខរន្ធលូ
លូរន្ធពេញនែនមិនគង់យូរ យូរគង់ស្ទះលូខូចផ្លូវថ្នល់។
ថ្នល់ផ្លូវលិចដាបដោយទឹកភ្លៀង ភ្លៀងទឹកគគាងលិចជន់ដល់
ដល់ជន់រាល់ពេលទើបខ្វាយខ្វល់ ខ្វល់ខ្វាយកង្វល់ភ្ញាក់គ្រប់ប្រាណ។
ប្រាណគ្រប់អត្មាគួរប្ដូរផ្លាស់ ផ្លាស់ប្តូរពីចាស់កុំជាន់ដាន
ដានជាន់ពីមុនមិនសមបាន បានសមភូមិឋានស្អាតស្រស់ថ្លា។
និពន្ធដោយ សុខ គឹមហេង
០៧ កញ្ញា ២០១០