Cyber New Proverb (301-337) 44939


Join the forum, it's quick and easy

Cyber New Proverb (301-337) 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

Cyber New Proverb (301-337)

Go down  Message [Page 1 of 1]

1Cyber New Proverb (301-337) Empty Cyber New Proverb (301-337) 3rd February 2011, 7:54 am

cyberspacekh

cyberspacekh
LK VIP
LK VIP

៣០១ សិស្សវិទ្យាល័យ កាន់ទូរស័ព្ទដៃ លេងTMS
ចង់រកសង្សារ ចរចារគៀវកេះ កេះដល់របេះ
ដាច់តម្លៃខ្លួន។

៣០២ អាសូរហូលខ្មែរ អាវប៉ាក់ម្ដាយថែ រាប់ខែរាប់ឆ្នាំ
តំរៀបជាជួរ បន្ដរងចាំ តាញាក់ភ្នែកស្ដាំ
កៀកដៃកើយស្មា។

៣០៣ សូរិយារៀបលិច លាម្ដាយតិចៗ កូនទៅរៀនគួរ
ម៉ូតូហ្វីណូ ធ្វើខ្លួនដូចតួ ម្លប់ជ្រៃសមគួរ
គ្មានខ្មាស់ចន្រ្ទា។

៣០៤ ព្រឹកស្អែកថ្ងៃថ្មី ទើបភ្ញាក់ស្មារតី អ្វីៗខុសអស់ ជួយប្រាប់យុវតី អោយចេះស្រណោះ ខ្លួនប្រាណសម្រស់ រក្សាដូចពេជ្រ។

៣០៥ កូនអើយកូនស្រីអាសូរម្ដាយផង ខំបីត្រកងថែតាំងពីតូច
ម្ដេចឡើយកូនលង់ជឿប្រុសកំហូច បង់កាយខ្ទេចខូចវិប្បដិសារី។

៣០៦ ផ្ទាំងសំពត់ស កិត្តិនាមបវរ ល្អដល់សន្ដាន
ជាកុលស្រ្ដី ដើរតាមលំអាន នោះទើបកូនបាន
សុភមង្គល។

៣០៧ស្នេហាវ័យក្មេងឈួលដូចចំហេះ ប៉ះឆេះប៉ះឆេះបើចង់សាកល្បង
ស្វែងរកចំណេះជំនាញចំបង ទើបសមបំណងវេលាសមគួរ។

៣០៨ ភ្លើងស្នេហ៍ត្រជាក់ទាក់ចិត្តអោយចូល កកដល់បណ្ដូលរើខ្លួនលែងរួច។

៣០៩ សាកខុសវេលា ដួងចិត្តគ្រាំគ្រា ពេញមួយជីវិត ស្លាកស្នាមដំបៅ តាមនៅណែបនិត្យ វិបត្តិជីវិត ព្រោះគំនិតខ្ចី។

៣១០ ប៉ាកាចារផ្ទាល់នឹងក្រដាស់ គំនិតចេញច្បាស់មកពីស្មេរ
ឯកសារប្រវត្តិពីបុពេ្វ គួរគិតរិះរេស្វែងហេតុផល។

៣១១ ដែកលាបទឹកមាសភ្លឺចែងចាំង វស្សាចូលប្រាំងប្រែធាតុដើម។

៣១២ យុទ្ធសាស្រ្ដឯករាជ្យមិនរណប ស្រូវប្ដូរដងចបគ្រាប់កប្បាស
មាគ៌ាថ្នាក់លើតាមមាត់ច្បាស់ អ្នកហ៊ានប្ដូរផ្លាស់ក្ស័យសង្ខារ។

៣១៣ វណ្ណៈតែមួយកុំព្រួយឡើយ នាំជាតិដល់ត្រើយដោយដៃពីរ
ការងារស្មើគ្នាតាមនាទី ខំប្រឹងសំភីសំរេចកិច្ច។

៣១៤ សម្មាហរណកម្មអន្តរជាតិ បំណុលជួយជាតិហេត្ថារចនា
ខំដើរអោយទាន់សម័យហ៊ឺហា ស្គាល់ច្បាស់យល់ថាសកលយ៉ាងម៉េច។

៣១៥ ពឹងពាក់វិនិយោគក្រៅស្រុកទាំងស្រុង កូនខ្មែរនៅផុងខ្វះទុនធនធាន
បើចាំម្ចាស់ស្រុកជួយជាតិអោយមាន មិនងាយនឹងឈានដូចស្រុកដទៃ។

៣១៦ ពេលរដ្ឋមានហើយផ្ដល់ហិរញ្ញប្បទាន តាំងខ្លួនជាស្ពានដល់ប្រជាជន
សហគ្រាសតូចធំមានទុក្ខទំងន់ រដ្ឋជួយរែកពន់បង់ខាតជំនួស។

៣១៧ គំលាតអ្នកមានអ្នកក្រនៅឆ្ងាយ ឯច្បាប់សុះសាយទៅមិនទាន់ដល់
អ្នកនៅជនបទមិនយល់ហេតុផល រស់តាមកម្មផលធម្មជាតិតាក់តែង។

៣១៨ សុវណ្ណមួយដុំនៅក្នុងដៃ ត្រូវចេះកែច្នៃជាប្រយោជន៍
កែមិនបានល្អនាំបង់ហោច ប្រែក្លិនអសោចដួចចម្ប៉ា។

៣១៩ គោលដៅតែមួយឯផ្លូវខ្វាត់ខ្វែង ជ្រើសតាមជាក់ស្ដែងគួរដើរផ្លូវណា
ផ្លូវដែលស្រណុកមិនប្រាកដថា ដូចផ្លូវបន្លាឆ្កាដោយដៃឯង។

៣២០ អណ្ដូងដូចគ្នាមានរាក់មានជ្រៅ ទឹកត្រជាក់ក្ដៅទៅតាមកំរិត
សារធាតុក្នុងទឹកលាយល្បាយល្អិតៗ បើចង់ដឹងពិតត្រូវយកពិសោធន៍។

៣២១ ខ្លួនជាបក្សីចង់ដឹងរឿងខ្លា ហើរតាមស៊ើបការទើបដឹងព័ត៌មាន
បើគ្រាន់ចេចចាចហើយគ្មានវិធាន ប្រៀបដូចជាទៀនរលត់ពន្លឺ។

៣២២ ទឹកទន្លេស្ងប់បង្កប់ត្រីធំ ហែលពួនសំងំរងចាំឪកាស
វេលាសមគួរលោតចេញមកច្បាស់ មនុស្សភ័យជ្រួលច្រាស់លែងហ៊ាននេសាទ។

៣២៣ កុំជឿលើអ្វីដែលយើងមើលឃើញ
កុំជឿលើអ្វីដែលយើងស្ដាប់លឺ
កុំជឿលើអ្វីមិនទាន់បំភ្លឺ
កុំជឿលើអ្វីមិនទាន់វិភាគ។

៣២៤ មាសទឹកដប់ ធ្លាក់ទឹកស្អុយ លាងទឹកស្អាត
មាសទឹកដប់ ក្ដៅរលាយ ត្រជាក់រឹង។

៣២៥ សមត្ថភាព ដើរមុនសញ្ញាបត្រ ការងារប្រតិបត្តិ មិនខ្លាចញញើត
សញ្ញាបាត់ឥតមាន សមត្ថភាព ប្រៀបដូចមនុស្សខ្វាក់ ដើរចូលរណ្ដៅ។

៣២៦ ជំនាញអ្វីចេះអោយប្រាកដ ត្រូវចេះបែរបត់បើមានបញ្ហា
បង្កើនសមត្ថភាពដោយការសិក្សា កុំអោបទុក្ខាស្មុគស្មាញអារម្មណ៍។

៣២៧ ចេះស្ទើរភ័យជានិច្ច ចេះស្ទាត់ភ្លេចភាពភ័យខ្លាច។

៣២៨ អង្គុយបោកអាវសាមសិបនាទី ដៃខំប្រឹងញីខួរក្បាលប្រឹងគិត
បីឆ្នាំទៅមុខគោលដៅជីវិត គំរោងលំអិតគិតហើយត្រូវធ្វើ។

៣២៩ ការងារមិនគ្រប់ ឬខ្វះសមត្ថភាព ដេកគិតប្រៀបធៀប ចាំឆ្លើយសំនួរ។

៣៣០ បទពិសោធន៍បានមកពីការងារ ស្វាធ្យាយគ្រប់គ្រាការងារតូចធំ
ស្មគ្រចិត្តអង្គការឬបង្កើតក្រុម អង្កេតខិតខំលុតដំចំណេះ។

៣៣១​ គេថាស្ដីច្រើនត្រូវចេះប្រតិកម្ម គួរកត់ចំណាំមិនអោយមានទៀត
កំហុសដដែលប្រឹងជៀសឆ្ងាយឃ្លាត កំហុសថ្មីទៀតជារឿងធម្មតា។

៣៣២ ការងារដដែលធ្វើយូរចេះស្ទាត់ កុំគិតហាមឃាត់ការងារតែម្យ៉ាង
ចេះមួយចេះពីរចេះច្រើនច្រូងច្រាង ប្រឹងលាតត្រដាងគំនិតនៅមាន។

៣៣៣ ការងារណាតិចត្រូវធ្វើភ្លាមៗ វេលាទុកត្រៀមការងារដទៃ។

៣៣៤ អ្នកត្រៀមដើរមុនអ្នកដឹង អ្នកសម្លឹងច្បាស់ជាងអ្នកឃើញ។

៣៣៥ មានពេលទំនេរដើរមើលសង្គម បើកចិត្តរីកធំទទួលចំណេះ
អ្វីដែលប្រសើរទុកមិនរបេះ អ្វីដែលចាស់ច្រេះគ្រាន់ស្គាល់គ្រាន់យល់។

៣៣៦ ភាសាអ្នកផ្សារទិញថោកលក់ថ្លៃ ភាសានយោបាយខាតធនចំណេញមិត្ត
ភាសាអ្នកប្រាជ្ញបង្កប់គំនិត ភាសាដុះផ្សិតប្រូក្នុងផ្ទះស្បូវ។

៣៣៧ កូនខ្លារៀនចេះប្រមាញ់ ព្រានព្រៃចេះបាញ់ប្រមាញ់កូនខ្លា
ម្ចាស់ព្រៃការពារព្រានព្រៃដោះសារ ព្រះខ័ន្ដអាជ្ញាបញ្ជាហាមឃាត់។

http://www.4khmers.blogspot.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum