Komnap Sorsai Leng Kae Obsok - Page 2 44939


Join the forum, it's quick and easy

Komnap Sorsai Leng Kae Obsok - Page 2 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

Komnap Sorsai Leng Kae Obsok

+5
tasika
abc2
love OVR
PheaKdeySnaeh
kiey
9 posters

Go to page : Previous  1, 2, 3  Next

Go down  Message [Page 2 of 3]

31Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 10th April 2014, 2:03 am

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

bach make up ei tei mok pous nov ta pous neng min men make up heuy klay jea kroper tei  seuch seuch 

http://www.srolanhkhmer.com/

32Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 21st April 2014, 5:30 am

Yaya Ly

Yaya Ly
LK VIP
LK VIP

Lok Cyclo,

Ber kom nab sneha vinh taeng kmean rom long 1 peak sweet na te, tae ber kom nab tou tov tver eng na min jes read. Yab morng!  lol!  lol!  lol!

33Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 24th April 2014, 3:57 am

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

Cyclo Pous Palit neng ta pon neng aeng Ya euy
kom mort yeung niyeay kom he lir lolz

http://www.srolanhkhmer.com/

34Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 24th April 2014, 6:59 am

Yaya Ly

Yaya Ly
LK VIP
LK VIP

[quote="PheaKdeySnaeh"]Cyclo Pous Palit neng ta pon neng aeng Ya euy  
kom mort yeung niyeay kom he lir lolz[/quot

Hashaaaaaaa bong pov luoch yeay derm bong snake jeong tech kort deong.  seuch seuch seuch

35Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 24th May 2014, 2:01 am

kiey

kiey
Senior Member
Senior Member

               ចេះពីរៀនមានពីរក
ចេះមកពីរៀនមានពីរក ហៃស្ងួនពន្លកគ្រប់ៗគ្នា
ពាក្យចាស់ពន្យល់រាល់វេលា -អោយយើងគ្រប់គ្នាចងចាំទុក។
លោកថាចំណេះបានពីរៀន -នេះដំបូន្មានចំពោះមុខ
ចំណេះជួយឆ្លងចម្លងទុក្ខ្ -ចូរចាំទំនុកលោកស្រដី។
វិជ្ជាគឺជាឃ្លាំងសម្បត្តិ -ចាយមិនចេះខ្ចាត់ទេពីសី
ចោរលួចមិនបាត់ទោះយប់ថ្ងៃ -ចរណៃចំណាំគឺវិជ្ជា។
ចំណេះអាចស្គាល់ពន្យល់ផ្លូវ -ស្គាល់ហេតុខុសត្រូវសព្វការងារ
បើមានឆន្ទះខ្វះវិជ្ជា -ធ្វើអ្វីនានាច្រើនសៅហ្មង។
អវិជ្ជាងងឹតពិតដូចខ្វាក់ -យល់ក្តីគ្រោះថ្នាក់ច្រើនកន្លង
សូន្យសុងលង់លិចភ្លេចឆ្គាំឆ្គង -សឹងសេពគប់ផងដោយបាបកម្ម។
ពាក្យពីបុរាណបានចងចារ -ដំណដូនតាជាបណ្តាំ
ហៃមាសស្ងួនអើយចូរចងចាំ -លោកផ្តាំភ្លើងភ្លឺគឺប្រាជ្ញា។
កកើតចំពោះគឺខិតខំ -សន្សំសង្វាតឆ្លាតសិក្សា
ប្រមូលតក់ៗឆក់តម្រា -មានលេខអក្ខរាជាប្រភព។
ចេះចាំកាលណាភ្លឺពេលនោះ -នាំខ្លួនផុតគ្រោះលែងធុញថប់
ភ្លឺអចិន្ត្រៃទាំងថ្ងៃយប់ -ឩបស័គ្គសព្វគ្រប់ឈប់អំពល់។
ពាក្យស្លោក១ឃ្លាបានចែងថា -ចង់បានផ្លែផ្កាអោយដុតគល់
អោយខំប្រឹងរៀនហ៊ានឈ្មោះឈ្មុល -ថ្ងៃមុខគង់យល់ដោយសម្បត្តិ។
កំណប់មាសប្រាក់គឺសាលា -ត្រូវកាយកាប់ឆ្ការកុំស្ងៀមស្ងាត់
បានចេះចាំហើយស្បើយវិបត្តិ -ទុក្ខព្រួយខ្ចាយខ្ចាត់ពីអាត្មា។
ក-អើយកកើតជារូបកាយ -កូនកុំកាត់ឆ្ងាយពីកិច្ចការ
កាប់គាស់កករល្អកាយា -កេរ៍កាលផ្តាំថាកុំកោងកាច។
ខ-អើយខខំកុំខូចខិល -ខកខានប្រាណខ្ចិលវិលទល់ប្រាជ្ញ
ខែងរែងក្រែងខុសឈ្មោះខូចកាច -ខិតខំខ្លបខ្លាចអាចសុខា។
គ-អើយគគួរចេះគិតគូរ -ចេះគាប់គុណគ្រូកុំគេចបា
កុំគួចគុំគួនកាន់មោហា -គេងគិតកិច្ចការគង់គប្បី។
ឃ-អើយឃឃើញភាពឃោឃៅ -កុំទៅឃុបឃិតជិតគេអី
ជួយឃាត់មនុស្សឃាតអោយឃ្លាតភ័យ -កើតក្តីឃុំឃាំងទាំងអ្នកជួយ។
ង-អើយងងងឹតពិតដូចងោះ  -ងប់ងុលជុ្រលជ្រួសព្រោះខ្វះត្រួយ
ងីងើងុំៗយំរងួយ -ងើបងើយផុតព្រួយធ្លោយការងា។
ច-អើយចចាប់ចេះចាត់ចែង -ចាស់ៗលោកថ្លែងថាចិត្តជា
ចូលចិត្តចោទស្រាយចែកចាយគ្នា -ចាំចុះអ្នកជាចេះចរចា។
ឆ-អើយឆឆោមកុំឆើតឆាយ -ឆុងឆាំងនាំកាយក្លាយប្រេះឆា
ឆិនឆៃដៃឆៅឆាប់ឈឺផ្សារ -កុំឆោតអាត្មាឆាបឆួលឆេះ។
ជ-អើយជជួបជោគជ័យា -ជនជាតិអ្នកជាល្អពិសេស
មិនជេរជជែកស្រែកចចេស -ជួយជាតិប្រទេសមិនជិះជាន់។
ឈ-អើយឈឈានអោយលឿនឆាប់ -ឈូឆរប្រញាប់ឈោងអោយទាន់
កុំឈៀងឈរឈប់ចង់ទប់ឈ្នាន់ -ខំប្រឹងរួសរាន់ទាន់ឈឺចាប់។
ញ-អើយញញឹមកុំញញើត -កុំញាក់ញ័រព្រើតប្រឹងប្រញាប់
ញុះញង់ញឹកញាប់គាប់កុំត្រាប់ -ញេះញោះខុសច្បាប់នាំញាតិស្អប់។
ដ-អើយដដឹងដល់ដើមដាន -ដេកដើរប្រមាណដានប្រសព្វ
ដាំដុះដេរដាស់អស់ធុញថប់ -ដូចដឹងដល់ដប់ឈប់ដុនដាប។
ឋ-អើយឋឋិតក្នុងឋានសុខ -បឋមស្តម្ភស្តុករៀងដរាប
ឋានះខ្ពងខ្ពស់ព្រោះគ្មានបាប -សាងបុណ្យអោនក្រាបជួបសួគ៍ឋាន។
ឌ-អើយឌឌឺឮប្រឌិត -ដៀមដាមញាតិមិត្រពិតរំខាន
ឌុកដាន់ឌឺដងសៅហ្មងប្រាណ -ដៀលខុសដើមដានគេផ្តន្ទា។
ឍ-អើយឍធំជួបជុំញាតិ -វឌ្ឍនភាពជាតិឃ្លាតវេរា
ចាកផុតទុក្ខទោសព្យុះព្យោមា -ឆ្លងកាលវឌ្ឍនាអភិវឌ្ឍន៍។
ណ-អើយណណាស់ប៉ះអ្នកណា -តំណាងដូនតាចារទៀងទាត់
ដំណឹងដំណ-តប្រវត្តិ -ដំណើរធំធាត់ដំណែលកេរ៍។
ត-អើយតតូចនៅតេះតះ -តោងតាមចាស់ៗណាមាសមេ
តូចតាចកុំតាំងខ្លាំងជាងគេ -តក់ៗគង់តែតាមគេទាន់។
ថ-អើយថថាអោយថែថួន -ថោកដៃថ្លៃខ្លួនលោកថាគ្រាន់
ថែកេរ្តិ៍ថេរឋិតគិតគ្នេរឃ្នាន់ -កុំថប់ធុញទ្រាន់ចេះថែមថយ។
ទ-អើយទទៅអោយទៀងទាត់ -ទន្ទេញចាំមាត់ទើបមិនស៊យ
ទិសទីទើសទាល់កុំទៅញយ -ទាស់ទែងនាំអោយទុក្ខទោសសា។
ធ-អើយធធនធានធូធា -ធំធាត់សោភាសមប្រាថ្នា
សន្ធឹកសន្ធាប់គាប់ចិន្តា -សន្សំធម៌អាថ៌កុំធុញថប់។
ន-អើយននាងកុំទំនេរ -និត្យនៅរិះរេរៀនអោយចប់
នោះទើបនឹមនួនមានកំណប់ -ន័យនេះជាទ្រព្យណាស្ងួនភ្ងា។
ប-អើយបបោះបង់អោយបាន -បែបបទសាមាន្យធ្វើបាបគ្នា
កុំបែកបែរបុណ្យគុណបព្វជា -បីបមបុត្រភ្ងាជាប្រចាំ។
ផ-អើយផផុះដុះផល្លា -បំផុតផ្លែផ្កាព្រោះប្រឹងដាំ
ភោគផលផូរផង់ផ្ចង់ផ្សែផ្សាំ -ផោងផាងផឹកញាំផលមិនផេះ។
ព-អើយពពោលពាក្យអោយពិត -ដូចពេជ្រប្រណិតពេញពិសេស
កុំពានពួកពាលពុតមិនខ្មេះ -ពាក់ព័ន្ធពួកនេះខូចពូជពង្ស។
ភ-អើយភភូតនាំអភ័ព្វ -ភ័ន្តភាំងបង់ទ្រព្យមិនគាំគង់
ផិតភ័យភោគផលផ្តលលិចលង់ -ពិភពល្ងិតល្ងង់កុំសំភី។
ម-អើយមមានមិត្រចិត្តមួយ -មាំមួនមិនព្រួយមួយជីវី
មាសមេមើលមុខមុនមានពីរ -មោះមុតមូលមីអោយម៉ឹងម៉ាត់។
យ-អើយយយានស្ពានយឹតយោង -យាងយាត្រកុំឃ្លោងយើងប្រយ័ត្ន
ប្រយោជន៍យឺនយូរគួរយាមស្ងាត់ -ប្រយែងប្រយ័ត្នយល់គ្រប់យ៉ាង។
រ-អើយររស់រត់រករៀន -រិះរេរាប់អានញាតិជិតខាង
រូតរះរួសរាន់ទាន់សំណាង -រឹងរូសរ៉ូងរ៉ាងរែងរេចរិល។
ល-អើយលលេងកុំលីលា-លូកលាន់ប៉ោបៀវាខូចខិល
លោភលន់លួចលាក់ធ្លាក់មន្ទិល -លិចលង់ខូចខិលគួរលះលែង។
វ-អើយវវាងរឿងវិបត្តិ -វៀចវេរប្រយ័ត្នគេវាស់វែង
វានឹងវិលវល់យល់ទាស់ទែង -វឹកវរវង្វែងគេវ័ធវិញ។
ស-អើយសស្ងួនសួនសុខសាន្ត -ញាតិសរសើរប្រាណសាយសព្វពេញ
សន្សំសិក្សាសូត្រទន្ទេញ -សោកសៅទោម្និញសឹងសូន្យសោះ។
ហ-អើយហហាត់អោយហំហួន -ហើយហាមមាសស្ងួនកុំហើរហោះ
ហួងហែងក្រែងហួសហេតុអសរោះ -ហិនហោចរបស់អស់ហ៊ឺហា។
ឡ-អើយឡឡើងកុំឡប់ឡែ -ឡេះឡោះចែប្រែឡកឡូឡា
ឡិកឡក់ឡេឡើមិនធ្វើការ -លោកថាឡប់ឡិនមិនល្អឡើយ។
អ-អើយអអោយចិត្តអង់អាច -កុំអាងអំណាចអត់កោះត្រើយ
អែបអបអញ់អែងក្រែងមិនស្បើយ -កុំអួតអ្នកអើយចេះអត់អោន។
ចេះមកពីរៀនមានពីរក -ដែលបានលើកមកចប់ប៉ុណ្ណេះ
បើយើងខំរៀនមានចំណេះ -ខ្ញុំបាទកីស្រេះសូមជំរាបលា។
ខ្ញុំគ្មានកំណាព្យស្នេហាចែកជូនប្រីយ៍មិត្រអានទេប្រហែលខកចិត្ត
បងប្អូនខ្លះហើយ។Komnap Sorsai Leng Kae Obsok - Page 2 G_bye

36Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 24th May 2014, 2:21 am

kiey

kiey
Senior Member
Senior Member

lovelykitty wrote:លោកតាចុះដូចខ្ញុំapply CV tver koun prosa ban te lork ta lol

ចៅក៏ដឹងថាតាសរសេរកំណាព្យលេងដែរ។ហើយចៅក៏សរសេរលេងៗដែរមែនទេ?
កូនប្រុសរបស់តាគេមិនព្រKomnap Sorsai Leng Kae Obsok - Page 2 Icon_sadមយកប្រពន្ធឡើយ។ធ្វើអោយតាពិបាកចិត្តរាល់ថ្ងៃ។

Komnap Sorsai Leng Kae Obsok - Page 2 Icon_sad

37Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 24th May 2014, 2:36 am

kiey

kiey
Senior Member
Senior Member

raiya wrote:ខ្ញុំសូមចូលរួមសរសេរកំណាព្យកែអផ្សុកមួយដែរ​ មានចំណងជើងថា​​ (​របាំវប្បធម៌ខ្មែរ)

រាងរៅល្វត់ល្វន់គន់មិនណាយ​​             អោនលំទោនកាយសូមស្វាគមន៏
របាំខ្មែរជាទីនិយម                          ក្មេងចាស់មកជុំចូលទស្សនា ។
លើកម្រាមដៃដប់ឡើងប្រណម            រាងពិតជាសមដូចអប្សរា
ឈានជើងមួយៗទាំងហានខ្លា             ទឹកមុខស្រស់ថ្លាសមកន្លង ។
ប្រាំពីរអង្គាស្អាតឥតខ្ចោះ                  ពិតជាសំរស់ពេញលំអង
របាំខ្មែរល្បីមិនចំលង                      បរទេសកោតផងថាអស្ចារ្យ។
សូមអស់កូនខ្មែរគ្រប់អង្គា                 ត្រូវតែនាំគ្នាថែរក្សា
កុំអោយវប្បធម៌រលត់ណា                 កេរ្ត៏ពីដូនតារបស់យើង ។

នាងខ្ញុំសូមអភ័យទោស ប្រសិននាងខ្ញុំតែង រឺសរសេរខុសត្រង់វគ្គ រឺឃ្លាណាមួយ ។
សូមអរគុណ!​

តែងកំណាព្យបានល្អណាស់-រូបក៏ស្រស់ស្អាតទៀត។កុំតែកូនប្រុសខ្ញុំមិនព្រមយកប្រពន្ធកុំអីចូលស្តីធ្វើកូនប្រសារ។
ខ្ញុំនិយាយលេងទេ-សូមអភ័យទោស។តែកំំណាព្យពិតជាតែងបានល្អមែន។

38Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 24th May 2014, 4:08 am

Yaya Ly

Yaya Ly
LK VIP
LK VIP

kiey wrote:
raiya wrote:ខ្ញុំសូមចូលរួមសរសេរកំណាព្យកែអផ្សុកមួយដែរ​ មានចំណងជើងថា​​ (​របាំវប្បធម៌ខ្មែរ)

រាងរៅល្វត់ល្វន់គន់មិនណាយ​​             អោនលំទោនកាយសូមស្វាគមន៏
របាំខ្មែរជាទីនិយម                          ក្មេងចាស់មកជុំចូលទស្សនា ។
លើកម្រាមដៃដប់ឡើងប្រណម            រាងពិតជាសមដូចអប្សរា
ឈានជើងមួយៗទាំងហានខ្លា             ទឹកមុខស្រស់ថ្លាសមកន្លង ។
ប្រាំពីរអង្គាស្អាតឥតខ្ចោះ                  ពិតជាសំរស់ពេញលំអង
របាំខ្មែរល្បីមិនចំលង                      បរទេសកោតផងថាអស្ចារ្យ។
សូមអស់កូនខ្មែរគ្រប់អង្គា                 ត្រូវតែនាំគ្នាថែរក្សា
កុំអោយវប្បធម៌រលត់ណា                 កេរ្ត៏ពីដូនតារបស់យើង ។

នាងខ្ញុំសូមអភ័យទោស ប្រសិននាងខ្ញុំតែង រឺសរសេរខុសត្រង់វគ្គ រឺឃ្លាណាមួយ ។
សូមអរគុណ!​

តែងកំណាព្យបានល្អណាស់-រូបក៏ស្រស់ស្អាតទៀត។កុំតែកូនប្រុសខ្ញុំមិនព្រមយកប្រពន្ធកុំអីចូលស្តីធ្វើកូនប្រសារ។
ខ្ញុំនិយាយលេងទេ-សូមអភ័យទោស។តែកំំណាព្យពិតជាតែងបានល្អមែន។
ចា៎ សូមអរគុណលោកពូ! ខ្ញុំតែងមិនបានល្អដូចលោកពូទេ។  b  b  b

39Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 26th May 2014, 11:05 pm

kiey

kiey
Senior Member
Senior Member

raiya wrote:
kiey wrote:
raiya wrote:ខ្ញុំសូមចូលរួមសរសេរកំណាព្យកែអផ្សុកមួយដែរ​ មានចំណងជើងថា​​ (​របាំវប្បធម៌ខ្មែរ)

រាងរៅល្វត់ល្វន់គន់មិនណាយ​​             អោនលំទោនកាយសូមស្វាគមន៏
របាំខ្មែរជាទីនិយម                          ក្មេងចាស់មកជុំចូលទស្សនា ។
លើកម្រាមដៃដប់ឡើងប្រណម            រាងពិតជាសមដូចអប្សរា
ឈានជើងមួយៗទាំងហានខ្លា             ទឹកមុខស្រស់ថ្លាសមកន្លង ។
ប្រាំពីរអង្គាស្អាតឥតខ្ចោះ                  ពិតជាសំរស់ពេញលំអង
របាំខ្មែរល្បីមិនចំលង                      បរទេសកោតផងថាអស្ចារ្យ។
សូមអស់កូនខ្មែរគ្រប់អង្គា                 ត្រូវតែនាំគ្នាថែរក្សា
កុំអោយវប្បធម៌រលត់ណា                 កេរ្ត៏ពីដូនតារបស់យើង ។

នាងខ្ញុំសូមអភ័យទោស ប្រសិននាងខ្ញុំតែង រឺសរសេរខុសត្រង់វគ្គ រឺឃ្លាណាមួយ ។
សូមអរគុណ!​

តែងកំណាព្យបានល្អណាស់-រូបក៏ស្រស់ស្អាតទៀត។កុំតែកូនប្រុសខ្ញុំមិនព្រមយកប្រពន្ធកុំអីចូលស្តីធ្វើកូនប្រសារ។
ខ្ញុំនិយាយលេងទេ-សូមអភ័យទោស។តែកំំណាព្យពិតជាតែងបានល្អមែន។
ចា៎ សូមអរគុណលោកពូ! ខ្ញុំតែងមិនបានល្អដូចលោកពូទេ។  b  b  b
ចាប់តាំងពីពូចូលលេងក្នុងwebsite lovekhmer.ក្មួយជាអ្នកទី១ហើយដែលទះដៃជួយលើកទឹកចិត្តពូ-ពូក៏សូមអរគុណក្មួយវិញដែរ។Komnap Sorsai Leng Kae Obsok - Page 2 969339

40Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 27th May 2014, 3:37 am

Yaya Ly

Yaya Ly
LK VIP
LK VIP

kiey wrote:
raiya wrote:
kiey wrote:
raiya wrote:ខ្ញុំសូមចូលរួមសរសេរកំណាព្យកែអផ្សុកមួយដែរ​ មានចំណងជើងថា​​ (​របាំវប្បធម៌ខ្មែរ)

រាងរៅល្វត់ល្វន់គន់មិនណាយ​​             អោនលំទោនកាយសូមស្វាគមន៏
របាំខ្មែរជាទីនិយម                          ក្មេងចាស់មកជុំចូលទស្សនា ។
លើកម្រាមដៃដប់ឡើងប្រណម            រាងពិតជាសមដូចអប្សរា
ឈានជើងមួយៗទាំងហានខ្លា             ទឹកមុខស្រស់ថ្លាសមកន្លង ។
ប្រាំពីរអង្គាស្អាតឥតខ្ចោះ                  ពិតជាសំរស់ពេញលំអង
របាំខ្មែរល្បីមិនចំលង                      បរទេសកោតផងថាអស្ចារ្យ។
សូមអស់កូនខ្មែរគ្រប់អង្គា                 ត្រូវតែនាំគ្នាថែរក្សា
កុំអោយវប្បធម៌រលត់ណា                 កេរ្ត៏ពីដូនតារបស់យើង ។

នាងខ្ញុំសូមអភ័យទោស ប្រសិននាងខ្ញុំតែង រឺសរសេរខុសត្រង់វគ្គ រឺឃ្លាណាមួយ ។
សូមអរគុណ!​

តែងកំណាព្យបានល្អណាស់-រូបក៏ស្រស់ស្អាតទៀត។កុំតែកូនប្រុសខ្ញុំមិនព្រមយកប្រពន្ធកុំអីចូលស្តីធ្វើកូនប្រសារ។
ខ្ញុំនិយាយលេងទេ-សូមអភ័យទោស។តែកំំណាព្យពិតជាតែងបានល្អមែន។
ចា៎ សូមអរគុណលោកពូ! ខ្ញុំតែងមិនបានល្អដូចលោកពូទេ។  b  b  b
ចាប់តាំងពីពូចូលលេងក្នុងwebsite lovekhmer.ក្មួយជាអ្នកទី១ហើយដែលទះដៃជួយលើកទឹកចិត្តពូ-ពូក៏សូមអរគុណក្មួយវិញដែរ។Komnap Sorsai Leng Kae Obsok - Page 2 969339
ចា៎មិនអីទេលោកពូ ក្មួយសរសើរដោយ​ចិត្តស្មោះ។ សង្ឈឹមថាបានអានកំណាព្យលោកពូតែងក្រោយៗ ទៀត។  good  good  good  Very Happy  Very Happy  Very Happy

41Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 8th June 2014, 4:48 am

kiey

kiey
Senior Member
Senior Member

រៀនតែងចំរៀងលេង១ឬបងប្អូនអាចសូត្រជាកំណាព្យក៏បាន
មានចំណងជើងថា<ចំប៉ាប៉ោយប៉ែត>បទភ្លេងដូចចំប៉ាបាត់ដំបង
ក្រុងប៉ោយប៉ែតខែត្របន្ទាយមានជ័យ-បងអ្នកកវីភ្ញៀវទេសចរណ៍
បានជួបចំប៉ារូបស្រស់បវរ-ល្អអើយសែនល្អសាច់សរហ្មត់ខៃ។
អូនស្អាតអស្ចារ្យចំប៉ាប៉ោយប៉ែត-បងគន់មួយភ្លែតឆ្អែតបាយបីថ្ងៃ
ជាតិនេះសូមប៉ងផ្សងជាប់និស្ស័យ-តើចំប៉ាស្រីនាងឆ្លើយយ៉ាងណា។
ចំប៉ីសៀមរាបប្រៀបផ្ទឹមពុំបាន-សម្រស់កល្យាណស្មានកូនទេវតា
មើលពីចំហៀងរាងដូចអប្សារា-គួរអោយស្នេហាជាគូរជីវិត។
បងដើររកអុសប្រទះឈើងាប់-បានជួបគូរគាប់ជាប់នឹងក្នុងចិត្ត
ដកខ្លួនមិនរួចលបលួចស្នែហ៍ស្និទ្ធ-សូមអូនអាណិតចិត្តកវីផង។សូមអូនអាណិតចិត្តកវីផង!

ខ្ញុំតែងលេងៗទេខុសត្រូវយ៉ាងណាជួយកែសម្រួលអោយខ្ញុំផង។ music Komnap Sorsai Leng Kae Obsok - Page 2 Music

Komnap Sorsai Leng Kae Obsok - Page 2 333410Komnap Sorsai Leng Kae Obsok - Page 2 333410Komnap Sorsai Leng Kae Obsok - Page 2 333410

42Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 3rd August 2014, 11:44 pm

kiey

kiey
Senior Member
Senior Member

មិនមែនកំណាព្យឬក៏ពាក្យស្លោក-ខ្ញុំសសេរយកមកលេងសើចទេ
ចេះឯងត្រូវអោយក្រែងចេះគេ-ចេះឯងប៉ុនទន្លេចេះគេប៉ុនសមុទ្រ។
បើធ្វើជាអ្នកហ៊ានស្បែកនឹងដាច-បើធ្វើជាអ្នកខ្លាចស្បែកមិនមុត
បើគេយកកាំភ្លើងមកសំឡុត-យើងត្រូវឆាប់រត់ដាក់មេផាយ។
កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ-កុំទុកចិត្តស្នែហ៍ថាមិនចេះណាយ
កុំទុកចិត្តបាយថាមិនចេះផ្អោម-កុំទុកចិត្តផោមថាមិនចេះស្អុយ។
កុំទុកចិត្តរុយថាមិនចេះរោមប្រហុក-សូម្បីសត្វឃ្មុំគង់ហើរចោលសំបុក
កុំថាសត្វក្រៀលឬក៏សត្វកុក-រស់នៅសុខៗហើរចោលបង្គង។
ស្ត្រីជួបបុរស់ដំបូងហៅគេថាពូ-ពេលស្គាល់គ្នាយូរហៅគេថាបង
ដល់បានស្នែហ៍ម្តងហៅបងសំឡាញ់-ពេលប្រុសដោះដៃចេញហៅអាប្រុសព្រានក្បត់ស្នែហ៍។
បុរស់ជួបស្ត្រីដំបូងហៅគេថាចែ-ស្គាល់បាន១ខែហៅគេថាអូន
ដល់ពេលមានកូនហៅថាម៉ែវា-ពេលប្រពន្ធសុំលេងគ្នាហៅមេស្រីចិត្តសាវ៉ា។
 Heart  seuch  seuch  seuch  seuch

43Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 26th October 2014, 11:09 pm

kiey

kiey
Senior Member
Senior Member

គ្រូពូGoogle
គ្រូពូGoogle    ដោះស្រាយចម្ងល់   បញ្ហាលោកអ្នក   ពេលឆ្ងល់សួរគាត់
មិនធ្លាប់ចេះលាក់   រៀបរាប់ជាពាក្យ   ដាក់ជាបណ្តាយ។
ពេលខ្ញុំសួរគាត់   មិនបាច់ចាំមាត់   គ្រាន់តែបង្ហាញ   សរសេរសំនួរ
ដែលខ្ញុំស្មុគ្រស្មាញ   គាត់នឹងបញ្ចេញ   ចម្លើយមកហើយ។
តិចក្តីច្រើនក្តី   ទោះប្រុសឬស្រី   គាត់មិនប្រងើយ   សរសេរមកភ្លិប
ចេញភ្លែតមកហើយ   រាយជាចម្លើយ   ឆ្លើយច្រើនដល់ក។
Wបីម៉ាត់   ដាក់ដត់តភ្ជាប់   Lovekhmerបានល្អ   ដាក់ដត់១ទៀត
comនៅបន្ត   ចេញជាអក្សរ   website,LK។
មើលឃើញទាំងអស់   អត់មានចន្លោះ   កន្លែងណាទេ   មានពាក្យបណ្តៅ
ដែលខ្ញុំសេសេរ    នៅដល់កូរេ   ក៏គេឃើញដែរ។
ចង់អានnovels   មានច្រើនក្រាស់ក្រែល   សម្បូរហូរហែ  websitemastor
ឈ្មោះភក្តីស្នែហ៍   គាត់សែនពូកែ   បង្កើតវាឡើង។
បើចង់រៀនCook    មានម្ហូបគ្រប់មុខ   ប្រហុកទ្រង់គ្រឿង   ស្លម្ជូត្រីប្រា
ឆាសណ្តែកទ្រឿង   បើចង់ដឹងរឿង  ចូលមកLK
មានទាំងKhmersong    ចម្រៀងសាសង   ពីរោះម្លេះទេ   មានបទសម័យ
បុរាណយីកេ    Karaok    មានគេនិយម។
មានទាំងChatroom     យុវ័យចោមរោម   កម្លោះក្រមុំ   សើចលេងក្អាកក្អាយ
សប្បាយជួបជុំ    ឆ្វើអោយរូបខ្ញុំ   ស្ទើទ្រាំមិនបាន។
ចាក់ក្បាច់រាំ១សិន ឡា!ឡា!ឡា!ឡា!ឡា!Komnap Sorsai Leng Kae Obsok - Page 2 Dead

44Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 27th December 2014, 7:37 am

kiey

kiey
Senior Member
Senior Member

សីលប្រាំ
ធម៌រលត់ទុក្ខក្នុងសង្ខា  រំសាយតណ្ហាបំបាត់ទុក្ខ  រំលាយអវិជ្ជាស្វែងរកសុខ  ជាធម៌ដឹកមុខព្រះសាសនា។
ទុក្ខប្រចាំកាយមាន១២  ទុក្ខតែងញាំញីក្នុងអត្មា  ឯទុក្ខដែលធំក្នុងកាយា  លោកសំដែងថាមានទុក្ខបួន។
មានជាតិជរានឹងព្យាធិ  មានទាំងមរណះទុក្ខផ្ទួនៗ  ទុក្ខធំបង្កប់នៅក្នុងខ្លួន  ទុក្ខនេះរុកគួនជាប្រចាំ។
ដើម្បីរលត់ទុក្ខទាំងឡាយ  មនុស្សគួរផ្ញើកាយក្នុងសីលប្រាំ  បាណាតិបាគួរចំណាំ  ចូរកុំចងកម្មនឹងជីវិត។
អទិន្នាទានាទ្រព្យសម្បតិ្ត  គេហាមគេឃាត់គួររិះគិត  កុំលួចកុំប្លន់នាំបង់ចិត្ត  ត្រូវចេះអាណិតប្រោសប្រណី។
កាមេសុមិច្ឆាចារា  កុំប៉ងប្រាថ្នាលើប្រុសស្រី  មានម្ចាស់ហួងហែងប្រពន្ធប្តី  ចៀសវាងកុំបីទៅលលេង។
មុសាវាទាភូតកុហក់  ផ្តល់ក្តីអាក្រក់នាំចំបែង  សច្ចះទៀងត្រង់មិនវង្វេង  ដើរតាមកន្លែងផ្លូវប្រពៃ។
សុរាមេរិយគ្រឿងស្រវឹង  វង្វេងភ្លេចភ្លាំងពាក្យសំដី  អាចនាំនូវទុក្ខអាក្រក់ក្រៃ  គ្រោះកាចចង្រៃដល់រូបំ។
នេះគឺសីលប្រាំប្រចាំកាយ  ដែលបានបកស្រាយតាមធម្មំ  ធម៌នៃព្រះពុទ្ធបានសំរាំង  សីលជាកម្លាំងនៃកុសល់។
មនុស្សមានសីលប្រាំប្រចាំកាយ  សង្គមឆើតឆាយមានភោគផល់  រកស៊ីត្រឹមត្រូវមិនខ្វាយខ្វល់  ចិត្តយើងដំកល់ក្នុងសាសនា។
រីទានជាស្ពានទៅបរលោក  សំពាយជ័យជោគរកសុខា  សីលទានសង្គមស្រស់ភ្លឺថ្លា  ព្រោះយើងគ្រប់គ្នាមានសីលប្រាំ។

45Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 30th December 2014, 6:14 am

kiey

kiey
Senior Member
Senior Member

ដើម្បីបន្ធូអារម្មណ៍ប្រីយមិត្រអោយបានសប្បាយ ខ្ញុំបានតែងចំរៀងមួយបទចែកជូនជាចំណីចក្ខុទុកជាចំណងដៃនឹងជាអនុស្សាវរីយ៍សំរាប់ចុងឆ្នាំ២០១៤ចូលឆ្នាំ២០១៥ខាងមុខនេះ។
ចំណងជើង  ភ្នំបាក់ខែងកន្លែងស្នែហ៍
១- ខ្នងភ្នំបាក់ខែងកន្លែងស្នែហ៍ខ្ញុំ  ជួបផ្កាក្រពុំជាលើកដំបូង
ចំប៉ីសៀមរាបជ្រួតជ្រៀបបេះដូង  ស្ម័គ្រជាគូរគ្រងបងនឹងនួនល្អង។
២- តោមុខអង្គរកុំឈរនៅថ្មឹង  ជួយឮជួយដឹងរឿងស្នែហ៍ខ្ញុំផង
យើងទាំងពីរនាក់ដឹកដៃត្រសង  ធ្លាប់សច្ចាផ្សងប៉ងផ្ជាប់វាសនា។
៣- អូនអង្គរតូចបងដូចអង្គរធំ   រូបបងជាឃ្មុំអូនដូចជាផ្កា
ឃ្មុំបងមិនមែនមានចិត្តសាវា  ជឿចុះជីវាបងសូមស្បថជូន។
៤-រូបថតពីរនាក់បញ្ជាក់ក្តីស្នែហ៍  ស្មោះមិនប្រួលប្រែកិចកែចោលអូន
ចំប៉ីសៀមរាបក្រៀមស្វិតស្រពោន  ថែលុះថ្ងៃសូន្យអស់មួយជីវិត។

Komnap Sorsai Leng Kae Obsok - Page 2 MusicKomnap Sorsai Leng Kae Obsok - Page 2 686461នេះគឺរូបថតពីរនាក់បញ្ជាក់ក្តីស្នេហាយើង

46Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 31st December 2014, 9:07 am

kiey

kiey
Senior Member
Senior Member

Happy new year 2015
២០១៥គឺចូលឆ្នាំថ្មី សូមជូនពរជ័យទៅពីចម្ងាយ
មិនថានៅជិតឬក៏នៅឆ្ងាយ អោយបានសុខសប្បាយគ្រប់ៗគ្នា។
អាយុវណ្ណៈសុខៈពលៈ បានដល់លោកអ្នកគ្រប់ពេលវេលា
កើតជំងឺឈឺថ្កាត់អោយឆាប់ជា Happy new year every body។
I wish you are have a goog luck-  Don't have broke up your family
from now on wish you are happy -every body have happiness.
អោយសុខទាំងកាយសប្បាយទាំងចិត្ត សម្បូរញ្ញាតិមិត្ររាប់អានរាក់ទាក់
បានកូនប្រុសស្រីពីរបីម្នាក់  ធ្វើការបានប្រាក់ដាក់ធនាគារ។
ឆ្នាំចាស់ដាច់ផ្លាស់ចូលមកឆ្នាំថ្មី ឩបសគ្គចង្រៃផងនានា
កុំអោយប្រទះទុក្ខវេទនា សូមជំរាបលា២០១៤។

Komnap Sorsai Leng Kae Obsok - Page 2 718724happy new yearKomnap Sorsai Leng Kae Obsok - Page 2 Music
Komnap Sorsai Leng Kae Obsok - Page 2 333410Komnap Sorsai Leng Kae Obsok - Page 2 DeadKomnap Sorsai Leng Kae Obsok - Page 2 79710
Komnap Sorsai Leng Kae Obsok - Page 2 2109348208Komnap Sorsai Leng Kae Obsok - Page 2 1495669597Komnap Sorsai Leng Kae Obsok - Page 2 G_byeYear 2014

47Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 12th June 2015, 2:35 am

kiey

kiey
Senior Member
Senior Member

ព្រៃតាកាច-គេថាប្រាចតាកី  បែកពីមិត្រប្រុសស្រីមួយរយះ  សព្វថ្ងៃតើបានកូនប៉ុន្មានម្នាក់  សួរនាំរាក់ទាក់មិត្រភ័កិជិតឆ្ងាយ។
រកស៊ីធ្វើការតើយ៉ាងណាខ្លះ  ទាំងក្មេងទាំងចាស់ក្រមុំមេម៉ាយ  ខានជួបមុខគ្នា៦ខែប្លាយ  តើសុខនឹងសប្បាយដូចម៉្តេចឡើយ។
ចេញហើយចូលវិញដោយសារL-K  កិចមិនរួចទេត្រូវស្នែហ៏គេហើយ  ខំប្រឹងបិទភ្នែកដេកមិនលក់ឡើយ  ដាក់ក្បាលដល់ក្នើយនឹកហើយនឹកទៀត។

Komnap Sorsai Leng Kae Obsok - Page 2 21093482082015-06-1Komnap Sorsai Leng Kae Obsok - Page 2 797101

48Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 15th August 2015, 12:17 pm

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

Bat nak taeng komnab

http://www.srolanhkhmer.com/

49Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 15th August 2015, 7:01 pm

kiey

kiey
Senior Member
Senior Member

PheaKdeySnaeh wrote:Bat nak taeng komnab

មិនបាត់ទៅណាទេ  នៅក្បែៗនេះទេ។ ពីព្រោះត្រូវស្នែហ៍LKហើយ។  តែឡានទៅមុខត្រូវការសាំង   ខ្ញុំមានកម្លាំងក៏ត្រូវការអ្នកគាំទ្រ   អ្នកចម្រៀងក៏ត្រូវការអ្នកហ៊ោ  អ្នកកូតទ្រក៏ត្រូវការស្គរជួយ។Komnap Sorsai Leng Kae Obsok - Page 2 79710

50Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 17th August 2015, 12:55 am

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

អញ្ចឹងអ្នកតែងកំណាក្យត្រូវការអ្នកសរសើរ?

http://www.srolanhkhmer.com/

51Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 17th August 2015, 5:34 am

Nak Koh

Nak Koh
New Active
New Active

Very Happy b b

52Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 18th August 2015, 3:23 am

Yaya Ly

Yaya Ly
LK VIP
LK VIP

ជិតដល់ថ្ងៃប្រកាសលទ្ធផលប្រកួតកំណាព្យហើយ នៅ២ ថ្ងៃទៀត។ បើពូប្រកួត ហើយឈ្នះចាំក្មួយអ្នកទទួលរង្វាន់ ព្រោះពូនៅឆ្ងាយបើកមិនកើតទេ ទុកអោយក្មួយចុះ។ ហេហេហេហ

53Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 18th August 2015, 3:36 am

kiey

kiey
Senior Member
Senior Member

Nak Koh wrote:Very Happy b b

អរគុណដែលជួយលើកទឹកចិត្តKomnap Sorsai Leng Kae Obsok - Page 2 969339

54Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 18th August 2015, 4:05 am

kiey

kiey
Senior Member
Senior Member

PheaKdeySnaeh wrote:អញ្ចឹងអ្នកតែងកំណាក្យត្រូវការអ្នកសរសើរ?

មនុស្សយើងគ្រប់រូបសុទ្ធតែស៊ីជោ   ចង់អោយគេហ៊ោលើកទឹកចិត្ត    អ្នកខ្លះជោខ្លាំងអ្នកខ្លះជោតិច  អ្នកខ្លះជោភ្លេចឡើងក្រខ្លួន។ ធម្មតាទេបើយើងធ្វើអ្វីមួយអត់មានអ្នកណាគាំទ្រហើយវារមែងតែងតែមិនបានសម្រេច។ឧទាហរណ៍ Website lovekhmerប្រសិនបើគ្មានអ្នកណាចូលមើលទេ  ប្រហែលជាអត់មានដល់ថ្ងៃនេះទេ។

55Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 18th August 2015, 4:17 am

kiey

kiey
Senior Member
Senior Member

Yaya Ly wrote:ជិតដល់ថ្ងៃប្រកាសលទ្ធផលប្រកួតកំណាព្យហើយ នៅ២ ថ្ងៃទៀត។ បើពូប្រកួត ហើយឈ្នះចាំក្មួយអ្នកទទួលរង្វាន់ ព្រោះពូនៅឆ្ងាយបើកមិនកើតទេ ទុកអោយក្មួយចុះ។ ហេហេហេហ

អរគុណដែលក្មួយបានប្រាប់។តែពូមិនសូវមានពេលទំនេរប៉ុន្មានទេ។ពូនៅធ្វើការហើយប្រើពេលខ្លះមើលចៅ៣នាក់ទៀត។បើឆ្នាំក្រោយប្រហែលជាអាច ព្រោះអីពូនឹងចូលនិវតន៍ខែ៥ឆ្នាំក្រោយ អាចមានពេលវេលាច្រើន។

56Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 18th August 2015, 4:39 am

Yaya Ly

Yaya Ly
LK VIP
LK VIP

kiey wrote:
Yaya Ly wrote:ជិតដល់ថ្ងៃប្រកាសលទ្ធផលប្រកួតកំណាព្យហើយ នៅ២ ថ្ងៃទៀត។ បើពូប្រកួត ហើយឈ្នះចាំក្មួយអ្នកទទួលរង្វាន់ ព្រោះពូនៅឆ្ងាយបើកមិនកើតទេ ទុកអោយក្មួយចុះ។ ហេហេហេហ

អរគុណដែលក្មួយបានប្រាប់។តែពូមិនសូវមានពេលទំនេរប៉ុន្មានទេ។ពូនៅធ្វើការហើយប្រើពេលខ្លះមើលចៅ៣នាក់ទៀត។បើឆ្នាំក្រោយប្រហែលជាអាច ព្រោះអីពូនឹងចូលនិវតន៍ខែ៥ឆ្នាំក្រោយ អាចមានពេលវេលាច្រើន។
ច៎ា មិនអីទេពូ ។ ពូ ពូកែស្រាប់ហើយ ប្រើពេលមិនច្រើនក្នុងការតែងទេ។ good

57Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 18th August 2015, 11:32 am

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

seuch seuch ចុមដាក់ខ្ញុំមួយយ៉ាងស្អាតម៉ង seuch
kiey wrote:
PheaKdeySnaeh wrote:អញ្ចឹងអ្នកតែងកំណាក្យត្រូវការអ្នកសរសើរ?

មនុស្សយើងគ្រប់រូបសុទ្ធតែស៊ីជោ   ចង់អោយគេហ៊ោលើកទឹកចិត្ត    អ្នកខ្លះជោខ្លាំងអ្នកខ្លះជោតិច  អ្នកខ្លះជោភ្លេចឡើងក្រខ្លួន។ ធម្មតាទេបើយើងធ្វើអ្វីមួយអត់មានអ្នកណាគាំទ្រហើយវារមែងតែងតែមិនបានសម្រេច។ឧទាហរណ៍ Website lovekhmerប្រសិនបើគ្មានអ្នកណាចូលមើលទេ  ប្រហែលជាអត់មានដល់ថ្ងៃនេះទេ។

http://www.srolanhkhmer.com/

58Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 9th March 2016, 2:44 am

kiey

kiey
Senior Member
Senior Member

ទិវាសិទ្ធិនារីអន្តរជាតិ-ប្រុសស្រីព្រោងព្រាតនាំគ្នាគាំទ្រ-ក្នុងពិភពលោកអបអរសាទរ-ជយោ!ជយោ!សិទ្ធិនារីខ្មែរ។កុំប្រើហឹង្សាទៅលើស្ត្រី-ក្រោមមេឃលើដីស្រីគឺជាម៉ែ-ខំពពោះយើងដល់៩ខែ-គាត់មិនត្អូញត្អែចេះតែស៊ូទ្រាំ។គាត់ចិញ្ចឹមបីបាច់ថែរក្សា-ទោះក្រយ៉ាងណាក៏នៅតែខំ-មិនថាម៉ែគេឬក៏ម៉ែខ្ញុំ-ស្រមោចវាខាំក៏មិនបានដែរ។

59Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 13th March 2016, 9:38 am

kiey

kiey
Senior Member
Senior Member

កំណាព្យសសេរលេងកែអផ្សុក-បានបញ្ចេញមុខមកសារជាថ្មី-ជូនប្រីយ៍មិត្តអានទាំងប្រុសទាំងស្រី-មិនមែនកវីល្បីល្បាញអីទេ។គឺជាកវីកំប៊ិចកំប៊ុក-ពេលអផ្សុកអង្គុយផឹកកាហ្វេ-អត់មានការធ្វើនៅពេលទំនេរ-នឹកឃើញក៏សសេរលេងៗទៅ។                        ចំងជើងខ្ញុំជួបស្នេហាដោយសារfacebook !១-ខ្ញុំជួបស្នេហាដោយសារfacebook-បេះដូងលាក់ទុកបុកពោះឌឹបដាក់-បានឃើញស្រីម្នាក់ជំពាក់ចិត្តស្ម័គ-ដួងចិត្តខ្ញុំធ្លាក់ក្នុងអន្ទាក់ស្នែហ៍។២-គគួចក្នុងចិត្តគេងគិតមមៃ-ឃើញរូបស្រស់ស្រីស្រមៃឥតល្ហែ-បងនៅសហរដ្ធអូននៅខ្មែរ-ដូចជាដួងខែរះឆ្ងាយផែនដី។៣-ច័ន្ទអើយអើយច័ន្ទច័ន្ទរះភ្លឺថ្លា-មើលច័ន្ទកាលណាឧិរារីងរៃ-ឃើញច្បាស់នឹងភ្នែកតែឆ្ងាយពេកក្រៃ-ធ្វើម្តេចច័ន្ទថ្លៃបាននែបជិតគ្នា។៤-ស្រឡាញ់មនុស្សម្នាក់ជំពាក់ចិត្តក្រៃ-តើមាននិស្ស័យឫជាកម្មពៀរ-ឃើញភ្លាមស្រឡាញ់ផ្លេតបេះដូងគ្រាំគ្រា-អោយបងរងាកំព្រាចិន្តា។៥-យប់នេះភ្លៀងខ្លាំងភ្លៀងបាំងដួងខែ-នឹកដល់មាសស្នែហ៍ដែលបងសេ្នហា-មិនដឹងពេលនេះសុខទុក្ខយ៉ាងណា-ឫក៏ជីវ៉ាមិននឹកបងទេ?។                Komnap Sorsai Leng Kae Obsok - Page 2 30712Komnap Sorsai Leng Kae Obsok - Page 2 28286Komnap Sorsai Leng Kae Obsok - Page 2 28286

60Komnap Sorsai Leng Kae Obsok - Page 2 Empty Re: Komnap Sorsai Leng Kae Obsok 15th March 2016, 2:42 am

Yaya Ly

Yaya Ly
LK VIP
LK VIP

kiey wrote:
កំណាព្យសសេរលេងកែអផ្សុក-បានបញ្ចេញមុខមកសារជាថ្មី-ជូនប្រីយ៍មិត្តអានទាំងប្រុសទាំងស្រី-មិនមែនកវីល្បីល្បាញអីទេ។គឺជាកវីកំប៊ិចកំប៊ុក-ពេលអផ្សុកអង្គុយផឹកកាហ្វេ-អត់មានការធ្វើនៅពេលទំនេរ-នឹកឃើញក៏សសេរលេងៗទៅ។                        ចំងជើងខ្ញុំជួបស្នេហាដោយសារfacebook !១-ខ្ញុំជួបស្នេហាដោយសារfacebook-បេះដូងលាក់ទុកបុកពោះឌឹបដាក់-បានឃើញស្រីម្នាក់ជំពាក់ចិត្តស្ម័គ-ដួងចិត្តខ្ញុំធ្លាក់ក្នុងអន្ទាក់ស្នែហ៍។២-គគួចក្នុងចិត្តគេងគិតមមៃ-ឃើញរូបស្រស់ស្រីស្រមៃឥតល្ហែ-បងនៅសហរដ្ធអូននៅខ្មែរ-ដូចជាដួងខែរះឆ្ងាយផែនដី។៣-ច័ន្ទអើយអើយច័ន្ទច័ន្ទរះភ្លឺថ្លា-មើលច័ន្ទកាលណាឧិរារីងរៃ-ឃើញច្បាស់នឹងភ្នែកតែឆ្ងាយពេកក្រៃ-ធ្វើម្តេចច័ន្ទថ្លៃបាននែបជិតគ្នា។៤-ស្រឡាញ់មនុស្សម្នាក់ជំពាក់ចិត្តក្រៃ-តើមាននិស្ស័យឫជាកម្មពៀរ-ឃើញភ្លាមស្រឡាញ់ផ្លេតបេះដូងគ្រាំគ្រា-អោយបងរងាកំព្រាចិន្តា។៥-យប់នេះភ្លៀងខ្លាំងភ្លៀងបាំងដួងខែ-នឹកដល់មាសស្នែហ៍ដែលបងសេ្នហា-មិនដឹងពេលនេះសុខទុក្ខយ៉ាងណា-ឫក៏ជីវ៉ាមិននឹកបងទេ?។                Komnap Sorsai Leng Kae Obsok - Page 2 30712Komnap Sorsai Leng Kae Obsok - Page 2 28286Komnap Sorsai Leng Kae Obsok - Page 2 28286
បាត់មុខពូពីFacebook មកតែងកំណាព្យនៅLovekhmer សោះ។ b

Sponsored content



Back to top  Message [Page 2 of 3]

Go to page : Previous  1, 2, 3  Next

Permissions in this forum:
You cannot reply to topics in this forum