ថ្ងៃមួយមានសង្ហារមួយគូបានកំពុងបណ្តើរគ្នាសារសងស្នេហាតាមផ្លូវលំក្នុងភូមិ ក៏ស្រាប់តែមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង។ ដោយខ្លាចទទឹកភ្លៀងគូស្នេហ៍ទាំងពីរនាក់ក៏រត់ទៅជ្រកក្រោមខ្ទមចាស់មួយ។ ទៅដល់ក្រោមខ្ទម បុរសជាសង្សារក៏ចាប់ផ្តើមបង្ហើរចំរៀងសាកសងស្នេហាទៅកាន់គូសង្សាររបស់ខ្លួន។
បុរស ៖ ស្មៅអើយកុំដុះលិចខ្ទមស្នេហ៍ខ្ញុំ ទឹកអើយកុំជន់លិចខ្ទមនិស្ស័យ!
ស្រាប់តែពេលនោះម្ចាស់ខ្ទមដែលនៅក្នុងផ្ទះមានការខឹងសម្បារយ៉ាងខ្លាំង ក៏ស្ទុះចេញមកក្រៅដោយដៃមានកាន់ផ្គាក់មកជាមួយផង ហើយស្រែកជេរថា។
ម្ចាស់ខ្ទម ៖ យឺអាចង្រៃ! មកពីចឹងតើបានជាអាឡូវអញរកស្មៅអោយគោអញស៊ីអត់បាន និងខ្វះទឹកបាចចូលស្រែ។ សុខៗមកច្រៀងដាក់បណ្តាសារកុំអោយស្មៅដុះ កុំអោយមានទឹក។ ឆាប់ចេញពីខ្ទមអញទាំងពីរនាក់ភ្លាមទៅ។