មេឃមីងងឹត ចន្ទ័ចូលមកជិតខិតដល់
អស់ក្ដីអំពល់ រូបស្រស់និមលនៅក្បែរ។
បីបមប្រលោម ស្រង់ក្លិនរសឆោមម្ចាស់ស្នេហ៍
គន្ធពិដោថែ រក្សារាប់ខែរាប់ឆ្នាំ។
ចន្ទ័រះខែភ្លឺ សូរសៀងបន្លឺប្រចាំ
ព្រឹក្សាផ្ដែផ្ដាំ កត់ត្រាចំនាំគូគាប់។
ហត្ថាត្រកង បីអោបទ្រូងបងកៀកជាប់
មានជោគមានភព្វ គូយើងគូគាប់រាប់ជាតិ។
ជំនោរត្រជាក់ បក់មកប៉ះភក្រ្ដ័ខ្មីឃ្មាត
យប់យន់អាធ្រាត្រ កាយចិត្តមិនឃ្មាតពីថ្លៃ។
និពន្ធដោយ សុខ គឹមហេង
០៨ កញ្ញា ២០១០
អស់ក្ដីអំពល់ រូបស្រស់និមលនៅក្បែរ។
បីបមប្រលោម ស្រង់ក្លិនរសឆោមម្ចាស់ស្នេហ៍
គន្ធពិដោថែ រក្សារាប់ខែរាប់ឆ្នាំ។
ចន្ទ័រះខែភ្លឺ សូរសៀងបន្លឺប្រចាំ
ព្រឹក្សាផ្ដែផ្ដាំ កត់ត្រាចំនាំគូគាប់។
ហត្ថាត្រកង បីអោបទ្រូងបងកៀកជាប់
មានជោគមានភព្វ គូយើងគូគាប់រាប់ជាតិ។
ជំនោរត្រជាក់ បក់មកប៉ះភក្រ្ដ័ខ្មីឃ្មាត
យប់យន់អាធ្រាត្រ កាយចិត្តមិនឃ្មាតពីថ្លៃ។
និពន្ធដោយ សុខ គឹមហេង
០៨ កញ្ញា ២០១០