http://kohsantepheapdaily.com.kh/article/20101005-203414.html
រាជធានីភ្នំពេញ ៖ ក្បាច់គុនល្បុក្កតោជាកេរមរតរបស់ខ្មែរ ដែលត្រូវបាននាំយកទៅចូលរួមសំដែងជាលក្ខណៈអន្តរជាតិនៅទី ក្រុងឈុនយូ ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងមកនេះ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចំនួន១២ដែលចូលរួម ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានមួយកាលពី រសៀលថ្ងៃអង្គារ ទី៥ តុលា នៅពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញចូលរួមពីលោក Tony CHIENA តារាភាពយន្តហូលីវូដផងដែរនោះ ថាប្រទេសកូរ៉េបានរៀបចំឱ្យមានការសំដែងសិល្បៈក្បាច់គុនប្រចាំ ប្រទេសនីមួយៗ ហើយក្នុងនោះមានប្រទេសជាច្រើននៅលើសាកលលោកចូលរួម ។
ចំណែកកម្ពុជាយើងបាននាំយកក្បាច់គុនល្បុក្កតោ ទៅសំដែង ហើយបើទោះជាមិនបានជាប់លេខ១ ក៏យើងទទួលបានចំណាត់ថ្នាក់លេខ២ដែរ ដែលលទ្ធផលនេះអាចចាត់ទុកជាមោទនភាពខ្លាំងណាស់សំរាប់ប្រទេសយើង ។ លោកវ៉ាត់ ចំរើន បញ្ជាក់ទៀតថា ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសអ៊ូស្បេគីស្ថាន ។ ក្បាច់គុនល្បុក្កតោ គឺជាកេរមរតករបស់ខ្មែរ ហើយការទៅចូលរួមសំដែងនេះធ្វើឡើងដោយមានការរៀបចំរបស់អង្គការ កីឡាយុទ្ធសិល្ប៍អន្តរជាតិ និងមានការចូលរួមជាដៃគូពីអង្គការយូណេស្កូផងដែរ ។
ឯចំពោះការសំដែងនេះទៀត អង្គការយូណេស្កូក៏មានបំណងចង់ធ្វើការប្រមូលផ្តុំទៅលើក្បាច់ គុនបុរាណទាំងអស់របស់បណ្តាប្រទេសនីមួយៗ ដើម្បីដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ ។ លោកសាន គឹមសៀន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួយគាំទ្រដល់កីឡាល្បុក្កតោ ព្រោះថាវាជារបស់ជាតិយើងទាំងអស់គ្នា ។ គួរបញ្ជាក់ថា ប្រទេសថៃក៏បានបញ្ជូនក្បាច់គុនប្រដាល់«មួយថៃ» ទៅចូលរួមសំដែងដែរ តែមិនមានចំណាត់ថ្នាក់ឡើយ ៕