បងមិនខ្លាចមេឃបាក់សង្កត់ដី
បងខ្លាចតែស្រីថ្លៃមិនមេត្តា
ផ្ដាច់ផ្ដិលចិត្តសេ្នហ៍បងថែរក្សា
ឲ្យក្រៀមប្រេះឆាខ្លោចផ្សាដួងចិត្ត។
បងមិនខ្លាចព្យុះពុះជ្រែកផែនដី
បងខ្លាចតែស្រីថ្លៃមិនអាណិត
យប់ថ្ងៃសែនព្រួយរលួយគំនិត
ឲ្យទ្រូងចុកឆ្អិតរឹតទុក្ខញុំាញក់។
បងមិនខ្លាចទេទោះស៊ូណាមី
ចង់ហែកប្រឹថពីបឺតឌូតឆាបឆក់
បងនៅសេ្នហ៍សិ្នទ្ធឥតមានកុហក់
ចិត្តស្មគ្រ័ដាមដក់ជក់ចិត្តស្រីមួយ។
បងមិនខ្លាចទេទោះព្យុះសង្ឃរា
ខាំហែកនភាគង្គាររលួយ
ចក្រវាឡរលេះបងនេះនឹងស្ទួយ
សណ្តោងអូន១ជាត្រួយនិស្ស័យ។
បងមិនខ្លាចទេកំហែងអសនី
ខ្លាចតែឆវីមានចិត្តពីរបី
អោបបងមិនស្កប់ប្រសព្វប្រុសថ្មី
ឲ្យទ្រូងរីងរៃព្រោះស្រីសាវ៉ា។
បងមិនខ្លាចទេភ្នក់ភ្លើងសង្គ្រាម
បងខ្លាចក្នុងនាមស្រក់ឈាមអាសារ
ដូចអ៊ុកសារ៉េនម៉ឺនសែនខ្លោចផ្សា
ស្លាប់ព្រោះសេ្នហាឳរ៉ាចុកចាប់។
បងមិនខ្លាចអាវុធប្រល័យលោក
តែបងពិតសោកបោកខ្លួនឲ្យស្លាប់
ស្លាប់ការពារញាតិជាតិយកតម្រាប់
បើស្លាប់ព្រោះសេ្នហ៍គេជេរអាសោចន៍។
បងមិនខ្លាចទេព្រាយមេបីសាច
កោងកាចយ៉ាងណាតែគ្មានប្រយោជន៍
បើអូនក្បត់បងបេះដូងរៀមខ្លោច
ស្លាប់ទៅជាខ្មោចអាសោចន៍ឥតខ្លឹម។
បងព្រួយពេលត្រូវឃ្លាតពីម្ចាស់សេ្នហ៍
ខ្លាចណាស់មាសមេដែលបងសងឹ្ឃម
យប់ថ្ងៃប្រណម្យសុំភាពញញឹម
ព្រលប់ព្រលឹមអូនផឹ្ទមជីវិត។
ចន្ទ័អើយកុំលិច!!សូរិយាកុំរះ!
រាត្រីកុំផ្លាស់ខ្លាចណាស់វរមិត្រ
អូនអើយបងអោបក្រសោបអោយស្អិត
រមួលរមិត្រពិតទ្រូងលុះក្ស័យ៕
我很害怕明天,使我们彼此分开。我不能没有你,因为你的父母希望你有一个丰富美好的生活。富裕不是万能的宠儿。请回来当你准备好了,我的胳膊总是为你打开。
Written by: Sovannaphoum David
Wellington. New Zealand
បងខ្លាចតែស្រីថ្លៃមិនមេត្តា
ផ្ដាច់ផ្ដិលចិត្តសេ្នហ៍បងថែរក្សា
ឲ្យក្រៀមប្រេះឆាខ្លោចផ្សាដួងចិត្ត។
បងមិនខ្លាចព្យុះពុះជ្រែកផែនដី
បងខ្លាចតែស្រីថ្លៃមិនអាណិត
យប់ថ្ងៃសែនព្រួយរលួយគំនិត
ឲ្យទ្រូងចុកឆ្អិតរឹតទុក្ខញុំាញក់។
បងមិនខ្លាចទេទោះស៊ូណាមី
ចង់ហែកប្រឹថពីបឺតឌូតឆាបឆក់
បងនៅសេ្នហ៍សិ្នទ្ធឥតមានកុហក់
ចិត្តស្មគ្រ័ដាមដក់ជក់ចិត្តស្រីមួយ។
បងមិនខ្លាចទេទោះព្យុះសង្ឃរា
ខាំហែកនភាគង្គាររលួយ
ចក្រវាឡរលេះបងនេះនឹងស្ទួយ
សណ្តោងអូន១ជាត្រួយនិស្ស័យ។
បងមិនខ្លាចទេកំហែងអសនី
ខ្លាចតែឆវីមានចិត្តពីរបី
អោបបងមិនស្កប់ប្រសព្វប្រុសថ្មី
ឲ្យទ្រូងរីងរៃព្រោះស្រីសាវ៉ា។
បងមិនខ្លាចទេភ្នក់ភ្លើងសង្គ្រាម
បងខ្លាចក្នុងនាមស្រក់ឈាមអាសារ
ដូចអ៊ុកសារ៉េនម៉ឺនសែនខ្លោចផ្សា
ស្លាប់ព្រោះសេ្នហាឳរ៉ាចុកចាប់។
បងមិនខ្លាចអាវុធប្រល័យលោក
តែបងពិតសោកបោកខ្លួនឲ្យស្លាប់
ស្លាប់ការពារញាតិជាតិយកតម្រាប់
បើស្លាប់ព្រោះសេ្នហ៍គេជេរអាសោចន៍។
បងមិនខ្លាចទេព្រាយមេបីសាច
កោងកាចយ៉ាងណាតែគ្មានប្រយោជន៍
បើអូនក្បត់បងបេះដូងរៀមខ្លោច
ស្លាប់ទៅជាខ្មោចអាសោចន៍ឥតខ្លឹម។
បងព្រួយពេលត្រូវឃ្លាតពីម្ចាស់សេ្នហ៍
ខ្លាចណាស់មាសមេដែលបងសងឹ្ឃម
យប់ថ្ងៃប្រណម្យសុំភាពញញឹម
ព្រលប់ព្រលឹមអូនផឹ្ទមជីវិត។
ចន្ទ័អើយកុំលិច!!សូរិយាកុំរះ!
រាត្រីកុំផ្លាស់ខ្លាចណាស់វរមិត្រ
អូនអើយបងអោបក្រសោបអោយស្អិត
រមួលរមិត្រពិតទ្រូងលុះក្ស័យ៕
我很害怕明天,使我们彼此分开。我不能没有你,因为你的父母希望你有一个丰富美好的生活。富裕不是万能的宠儿。请回来当你准备好了,我的胳膊总是为你打开。
Written by: Sovannaphoum David
Wellington. New Zealand