រាត្រីនេះស្ងាត់បាត់ដួងខែ
វាយោច្រៀងរ៉ែប៉ះចុងស្រល់
សមឹ្លងទៅមេឃទុក្ខមកដល់
រកគិតមិនយល់ខ្វល់ចិន្តា។
ហេតុអ្វីគ្រប់យ៉ាងសាងបានហើយ
តែមិនយូរលើយក៏ប្រេះឆា
រលត់រលាយជាធម្មតា
គឺគ្មានអ្នកណាកត់ត្រាបាន។
រំពឹងថាជួបរួមរួបជិត
តែព្រហ្មលិខិតដ៏សាមាណ្យ
ផលកម្មដង្ហោយឲ្យប្រាស់ប្រាណ
បងនិងកល្យាណមិនជួបជាក់។
រាត្រីនេះស្ងាត់បាត់ដួងខែ
បន្សល់ត្រឹមតែចិត្តជំពាក់
គ្មានសងឹ្ឃមថាជួបវរលកិ្ខ
រៀមបានបំពាក់ចិញ្ចៀនពេជ្រ។
រាត្រីបាត់ចន្រ្ទគ្នាន់គ្នេរគិត
មិនគួរវរមិត្តឃ្លាតដូចភ្លេច
ទោះអូនភ្លេចបងៗមិនគេច
ស្មោះសេ្នហ៍ជានិច្ចភេ្លចមិនបាន។
កន្លែងនេះយើងធ្លាប់ជួបណាត់
តែយប់នេះបាត់រសាត់ប្រាណ
បងទន្ទឹងផ្លូវពៅភូមិផាន
ផ្តាំទៅកល្យាណដោយចិត្តសេ្នហ៍។
ក្នុងរាត្រីបាត់ដួងខែបេះដូងសេ្នហ៍ស្រែករកអូន បងមិនអាចបិទភ្នែកជិតប្រសិនមិន
បាននិយាយនិងស្តាប់វាចារដ៏ស្រទន់និងមន្តសេ្នហ៍របស់អូន។
ឥឡូវព្រហ្មលិខិតបានរំកិលបងឲ្យឃ្លាតឆ្ងាយពីពៅហើយមិនដឹងលើយ
ពេលណាយើងនឹងបានជួបគ្នាទឿតទេ។
月のない近付いてあなたのために私の心の叫び。私が話をしていない場合、
あなたの甘い声を聞く最初に私が私の目を閉じることができます。
今の運命はあなたから離れて私をドラッグします。私は我々は再びお会いするのか分からない。
So long.....
Sovannaphoum David
វាយោច្រៀងរ៉ែប៉ះចុងស្រល់
សមឹ្លងទៅមេឃទុក្ខមកដល់
រកគិតមិនយល់ខ្វល់ចិន្តា។
ហេតុអ្វីគ្រប់យ៉ាងសាងបានហើយ
តែមិនយូរលើយក៏ប្រេះឆា
រលត់រលាយជាធម្មតា
គឺគ្មានអ្នកណាកត់ត្រាបាន។
រំពឹងថាជួបរួមរួបជិត
តែព្រហ្មលិខិតដ៏សាមាណ្យ
ផលកម្មដង្ហោយឲ្យប្រាស់ប្រាណ
បងនិងកល្យាណមិនជួបជាក់។
រាត្រីនេះស្ងាត់បាត់ដួងខែ
បន្សល់ត្រឹមតែចិត្តជំពាក់
គ្មានសងឹ្ឃមថាជួបវរលកិ្ខ
រៀមបានបំពាក់ចិញ្ចៀនពេជ្រ។
រាត្រីបាត់ចន្រ្ទគ្នាន់គ្នេរគិត
មិនគួរវរមិត្តឃ្លាតដូចភ្លេច
ទោះអូនភ្លេចបងៗមិនគេច
ស្មោះសេ្នហ៍ជានិច្ចភេ្លចមិនបាន។
កន្លែងនេះយើងធ្លាប់ជួបណាត់
តែយប់នេះបាត់រសាត់ប្រាណ
បងទន្ទឹងផ្លូវពៅភូមិផាន
ផ្តាំទៅកល្យាណដោយចិត្តសេ្នហ៍។
ក្នុងរាត្រីបាត់ដួងខែបេះដូងសេ្នហ៍ស្រែករកអូន បងមិនអាចបិទភ្នែកជិតប្រសិនមិន
បាននិយាយនិងស្តាប់វាចារដ៏ស្រទន់និងមន្តសេ្នហ៍របស់អូន។
ឥឡូវព្រហ្មលិខិតបានរំកិលបងឲ្យឃ្លាតឆ្ងាយពីពៅហើយមិនដឹងលើយ
ពេលណាយើងនឹងបានជួបគ្នាទឿតទេ។
月のない近付いてあなたのために私の心の叫び。私が話をしていない場合、
あなたの甘い声を聞く最初に私が私の目を閉じることができます。
今の運命はあなたから離れて私をドラッグします。私は我々は再びお会いするのか分からない。
So long.....
Sovannaphoum David