ខ្ញុំសូមអនុញ្ញាត ថ្លែងពីចំណាប់អារម្មណ៍ដ៏ស្តួចស្តើងរបស់ខ្ញុំ ចំពោះការប្រើប្រាស់ពាក្យ ខ្មែរ ទាំងការសរសេរ ទាំងការនិយាយ។
ពាក្យដែលខ្ញុំចង់លើក ឡើងនោះ គឺពាក្យថា អរគុណ។
កំហុសនៃការសរសេរ
មានអ្នកខ្លះ នៅតែសរសេរពាក្យនេះមិនបានត្រឹមត្រូវ។ គេតែងតែសរសេរ ដោយ ភ្លេចដាក់ ព្យញ្ជនៈ «រ» នៅពីមុខ ព្យញ្ជនៈ «អ»។ បើភ្លេចដាក់ «រ» ពាក្យនោះនឹងមានន័យផ្សេង។ អគុណ = អ + គុណ= គ្មានគុណ។
កំហុសនៃការនិយាយ
អរគុណ មានថ្នាក់ពាក្យជាកិរិយាសព្ទ។ អំណរគុណ រឺ ការអរគុណ មានថ្នាក់ពាក្យជា នាម។
ពាក្យដែលអាចបញ្ជាក់ន័យ អោយកិរិយាសព្ទ បាន មានតែ គុណកិរិយា ឬកិរិយាវិសេសន៍ តែប៉ុណ្ណោះ។
មានអ្នកខ្លះនិយាយថា អរគុណធំៗ។ ការនិយាយបែបនេះ គេស្តាប់បាន តែមិនត្រឹមត្រូវទេ ពីព្រោះថា «ធំ» មានថ្នាក់ពាក្យជាគុណនាម។ គុណនាម មានមុខងារបញ្ជាក់ន័យអោយ នាម តែប៉ុណ្ណោះ។ គុណនាមមិនអាចបញ្ជាក់ន័យ អោយកិរិយាសព្ទបានទេ។
ប្រយោគដែលត្រឹមត្រូវនោះ គឺ អរគុណច្រើន ឬ អរគុណជាអនេក ជាដើម។
អរគុណចំពោះភក្តីភាពរបស់អ្នកទាំងអស់គ្នា ដែលបានអានអត្ថបទរបស់ខ្ញុំ។