ថ្លែងពីត្នោតខ្មែរល្អអស្ចារ្យ
ដើមស្លឹកផ្លែផ្កាមានសារៈ
ដើមចាស់ធ្វើផ្ទះអាស្រ័យស្នាក់
ស្លឹកធ្វើមួកពាក់បាំងសូរ្យសែង។
ដើមត្នោតគេអាចធ្វើជាទូក
ឆ្លងទឹកឆ្ពោះគោកផុតចំបែង
ផ្កាវិញត្រូវបានគេបំលែង
ទាញយកទឹករែងរំងាស់ស្ករ។
ស្លឹកត្នោតគេដេរប្រក់ដំបូល
ខ្ទមផ្ទះនិងក្រោលបាំងភ្លៀងផ្គរ
ឯគាវវាវិញត្រូវសិប្បករ
កែរច្នៃបន្តធ្វើអំបោស។
ស្លឹកត្នោតលាស់ថ្មីធ្វើកន្តំ
ផ្លែវាពេលទុំញាតិស្រីប្រុស
ធ្វើអាកោរឆ្ងាញ់ល្បីសាយសុះ
ធាងងាប់ធ្វើអុសគ្រាន់ដាំស្លរ។
ផ្លែត្នោតនៅខ្ចីឆ្ងាញ់អ្វីម៉្លេះ
ផ្លែទើបនឹងបេះត្រជាក់ល្អ
គ្រាប់ត្នោតកប់ដីវាបង្ក
កំពីងបរវរឆ្ងាញ់ពិសារ។
ត្នោតមានប្រយោជន៍ច្រើនពេកពន់
ដើមរឹងមិនទន់ខ្លាំងមហិមា
មិនចាញ់កំលាំងព្យុះសង្ឃរា
រឹងម៉ាំអស្ចារ្យដើមត្នោតខ្មែរ។
ត្នោតដុះមិនចេះប្រកាន់ដី
ដីចាស់ដីថ្មីចំការស្រែ
ត្នោតមានប្រយោជន៍ច្រើនហូរហែ
គួរនាំគ្នាថែរក្រែងបាត់បង់។
ត្នោតជាអត្តសញ្ញាណជាតិ
យើងត្រូវខ្មីឃ្មាតថែរអោយគង់
ព្រោះប្រយោជន៍ត្នោតល្អផូរផង់
យើងកុំអែរអង់រួមការពារ។
ដើមស្លឹកផ្លែផ្កាមានសារៈ
ដើមចាស់ធ្វើផ្ទះអាស្រ័យស្នាក់
ស្លឹកធ្វើមួកពាក់បាំងសូរ្យសែង។
ដើមត្នោតគេអាចធ្វើជាទូក
ឆ្លងទឹកឆ្ពោះគោកផុតចំបែង
ផ្កាវិញត្រូវបានគេបំលែង
ទាញយកទឹករែងរំងាស់ស្ករ។
ស្លឹកត្នោតគេដេរប្រក់ដំបូល
ខ្ទមផ្ទះនិងក្រោលបាំងភ្លៀងផ្គរ
ឯគាវវាវិញត្រូវសិប្បករ
កែរច្នៃបន្តធ្វើអំបោស។
ស្លឹកត្នោតលាស់ថ្មីធ្វើកន្តំ
ផ្លែវាពេលទុំញាតិស្រីប្រុស
ធ្វើអាកោរឆ្ងាញ់ល្បីសាយសុះ
ធាងងាប់ធ្វើអុសគ្រាន់ដាំស្លរ។
ផ្លែត្នោតនៅខ្ចីឆ្ងាញ់អ្វីម៉្លេះ
ផ្លែទើបនឹងបេះត្រជាក់ល្អ
គ្រាប់ត្នោតកប់ដីវាបង្ក
កំពីងបរវរឆ្ងាញ់ពិសារ។
ត្នោតមានប្រយោជន៍ច្រើនពេកពន់
ដើមរឹងមិនទន់ខ្លាំងមហិមា
មិនចាញ់កំលាំងព្យុះសង្ឃរា
រឹងម៉ាំអស្ចារ្យដើមត្នោតខ្មែរ។
ត្នោតដុះមិនចេះប្រកាន់ដី
ដីចាស់ដីថ្មីចំការស្រែ
ត្នោតមានប្រយោជន៍ច្រើនហូរហែ
គួរនាំគ្នាថែរក្រែងបាត់បង់។
ត្នោតជាអត្តសញ្ញាណជាតិ
យើងត្រូវខ្មីឃ្មាតថែរអោយគង់
ព្រោះប្រយោជន៍ត្នោតល្អផូរផង់
យើងកុំអែរអង់រួមការពារ។
Last edited by Khmer_Empire on 30th July 2012, 9:18 am; edited 2 times in total