កាលពីបុរាណអស់អ្នកស្រែ
ជុំជើងផឹកតែគិតពិគ្រោះ
កិច្ចស្រែចំការវត្តវ៉ាអស់
ពិចារណ៍ស្រាយដោះរឿងស្រុកជាតិ។
សម័យកណ្តាលខ្មែរប្តូរផ្លាស់
ចោលគំនិតចាស់ចាប់យកស្នៀត
ផឹកទឹកត្នោតជូរជុំមិត្តញាតិ
.ក្លែមសាច់គោងៀតភ្លេចគ្រួសារ។
ចូលសម័យថ្មីខ្មែរជឿនលឿន
ចរគ្រឿនរហ័សជុំផឹកស្រា
កៀកកស្រីក្មេងច្រៀងការា
ខុសចិត្តពេលណាត្រាកំាំភ្លើង។
ឯមួយក្រុមទៀតឆ្លៀតបែបប្លែក
មិនខ្លាចទ្រុងដែកពេលជុំជើង
លើកថ្នាំញៀនសេពទះទ្រូងពើង
.ដៃកេះកាំភ្លើងចាំប៉ូលីស។
ម្តេចក៏នាំគ្នាបែរវង្វេង
សេពសោយបែកផ្សែងគ្រឿងវិនាស
ស្រីស្រាអាភៀនច្រើនពោរពាស
លែងហើយត្រិះរិះជុំផឹកតែ។
សង្ឃឹមថ្ងៃថ្មីខ្មែរដូរចិត្ត
លែងវិលប្រព្រឹត្តអាវាសែ
ប្រជុំគ្នាវិញផឹកទឹកតែ
ពិគ្រោះអ៊ូអែសាងជាតិយើង។
ជុំជើងផឹកតែគិតពិគ្រោះ
កិច្ចស្រែចំការវត្តវ៉ាអស់
ពិចារណ៍ស្រាយដោះរឿងស្រុកជាតិ។
សម័យកណ្តាលខ្មែរប្តូរផ្លាស់
ចោលគំនិតចាស់ចាប់យកស្នៀត
ផឹកទឹកត្នោតជូរជុំមិត្តញាតិ
.ក្លែមសាច់គោងៀតភ្លេចគ្រួសារ។
ចូលសម័យថ្មីខ្មែរជឿនលឿន
ចរគ្រឿនរហ័សជុំផឹកស្រា
កៀកកស្រីក្មេងច្រៀងការា
ខុសចិត្តពេលណាត្រាកំាំភ្លើង។
ឯមួយក្រុមទៀតឆ្លៀតបែបប្លែក
មិនខ្លាចទ្រុងដែកពេលជុំជើង
លើកថ្នាំញៀនសេពទះទ្រូងពើង
.ដៃកេះកាំភ្លើងចាំប៉ូលីស។
ម្តេចក៏នាំគ្នាបែរវង្វេង
សេពសោយបែកផ្សែងគ្រឿងវិនាស
ស្រីស្រាអាភៀនច្រើនពោរពាស
លែងហើយត្រិះរិះជុំផឹកតែ។
សង្ឃឹមថ្ងៃថ្មីខ្មែរដូរចិត្ត
លែងវិលប្រព្រឹត្តអាវាសែ
ប្រជុំគ្នាវិញផឹកទឹកតែ
ពិគ្រោះអ៊ូអែសាងជាតិយើង។