ជីវិតនរណាមិនដែលស្លាប់
ស្នាមស្នេហ៍ចុកចាប់ ភពលោកីយ៍
អស់ស្នេហ៍លែងស្និទ្ធចប់សម្តី
ស្វែងរកភពថ្មីសាងសុភៈ។
តើភ្នែកនរណាមិនដែលយំ
ទុក្ខសោកក្តៅងំ មនុស្សម្នាក់ៗ
ចិត្តចង់ប្តូរផ្លាស់វាស់ជ្រៅរាក់
ទទើមទទាក់ធ្នាក់ស្នងស្នេហ៍។
ស្មានអណ្តូងជ្រៅ… តខ្សែវែង
លង់ស្នេហ៍វង្វេង ផុតលែងបែរ
អណ្តូងកំផែល ប្រាំងខួបខែ
លាហើយម្ចាស់ស្នេហ៍ខ្វះភក្តី។
ពេលដែលស្រលាញ់ខំប្រឹងស្បត់
គ្មានថ្ងៃត្រលប់ក្បត់សំដី
អូន បងផ្អែមល្អែមគ្មានទាស់អ្វី
ពេលអស់និស្ស័យសុំបាយៗ។
ដង្ហើមចេញចូលគង់ត្រូវផុត
ចង្កៀងរលត់អស់រស្មី
ពន្លឺចុងក្រោយសោកស្តាយអ្វី
ជាតិមនុស្ស…គង់ថ្ងៃចាកសង្ខារ។
ស្នាមស្នេហ៍ចុកចាប់ ភពលោកីយ៍
អស់ស្នេហ៍លែងស្និទ្ធចប់សម្តី
ស្វែងរកភពថ្មីសាងសុភៈ។
តើភ្នែកនរណាមិនដែលយំ
ទុក្ខសោកក្តៅងំ មនុស្សម្នាក់ៗ
ចិត្តចង់ប្តូរផ្លាស់វាស់ជ្រៅរាក់
ទទើមទទាក់ធ្នាក់ស្នងស្នេហ៍។
ស្មានអណ្តូងជ្រៅ… តខ្សែវែង
លង់ស្នេហ៍វង្វេង ផុតលែងបែរ
អណ្តូងកំផែល ប្រាំងខួបខែ
លាហើយម្ចាស់ស្នេហ៍ខ្វះភក្តី។
ពេលដែលស្រលាញ់ខំប្រឹងស្បត់
គ្មានថ្ងៃត្រលប់ក្បត់សំដី
អូន បងផ្អែមល្អែមគ្មានទាស់អ្វី
ពេលអស់និស្ស័យសុំបាយៗ។
ដង្ហើមចេញចូលគង់ត្រូវផុត
ចង្កៀងរលត់អស់រស្មី
ពន្លឺចុងក្រោយសោកស្តាយអ្វី
ជាតិមនុស្ស…គង់ថ្ងៃចាកសង្ខារ។