LK_Lover wrote: jakkrorphoup wrote:រដ្ថាភិបាលខ្មែរសព្វថ្ងៃជារដ្ថាភិបាលកញ្ជះយួន។បណ្ដោយអោយបរទេសយួនចូលស្រុកស្រេចតែនឹងចឹត្រ។ មិនតែប៉ុណ្ណោះសោត ពួកវាត្រូវបានរដ្ថាភិបាលខ្មែរជួយកាពារ ហើយអោយមានសិទ្ធិបោះឆ្នោតសម្រេចជោគវាសនាខ្មែរទៀត។ ចំណែក ស្រុកយួន យួនវាមិនបណ្ដោយអោយជនជាតិខ្មែរចូលស្រុកវាតាមអំពើចឹត្រទេ។ លុយរៀលខ្មែរ ត្រូវយួនមិនអោយដំឡៃអ្វីទាល់តែសោះ។ ពួក CPP នេះគឺធ្វើអោយខ្មែរថោកទាបជាទីបំផុត។
niyeay ban la or nass Jakkrorphoup
..ohhh nehhhhh
u nov americ..u kom tov vote oiy pourk akaeng na..yat ke tha u jear khmer sos mich kor tov som rach veas sna oiy akaeng dae..hey ber mean youn jol vote nov akaeng dae nos..u help dinh pourk athoik youn os nos jinh phorng..hehehe:terb:
រឿង យួន បោះឆ្នោតនៅស្រុកខ្មែរ និង រឿងខ្មែរ ឬយួន ឬជនជាតិផ្សេងទៀតបោះឆ្នោតនៅអាមេរិកគឺជារឿងខុសគ្នា។
ខ្ញុំសូមបកស្រាយលើទិដ្ឋភាពពីរយ៉ាងផ្សេងពីគ្នា គឺទិដ្ឋភាពប្រវត្តិសាស្រ្ត និងទិដ្ឋភាពច្បាប់។
១.ទិដ្ឋភាពប្រវត្តិសាស្ត្រ
ដើមឡើយអាមេរិក (សហរដ្ឋអាមេរិក) ជាទឹកដីរបស់ជនជាតិដើមមួយក្រុម ដែលមានឈ្មោះថាឥណ្ឌាស្បែកក្រហម។ លុះចំណេរក្រោយមក នៅឆ្នាំ១៦០០ នៃគ.ស. ពួកអឺរ៉ុបបានមកធ្វើអាណានិគមលើទឹកដីនេះ ជាពិសេសគឺពួកអង់គ្លេស។ ពួកអ្នកថ្មីនេះធ្វើទុក្ខបុកម្នេញដល់ជនជាតិដើម រហូតដល់មានការកាប់សម្លាប់ បង្ហូរឈាមគ្នាផងដែរ ដោយហេតុថាជនជាតិដើមមិនអាចទ្រាំទៅនឹងទុក្ខវេទនាដែលពួកអឺរ៉ុបធ្វើមកលើខ្លួនដែលជាម្ចាស់ទឹកដី។ ក្រោយពីការទទួលបានឯករាជ្យពីពួកអង់គ្លេស បណ្តារដ្ឋទាំងអស់(រដ្ឋដែលគ្រប់គ្រងដោយ ពួកអឺរ៉ុបជាច្រើនផ្សេងគ្នា) បានរួមគ្នាបង្កើនបានជារដ្ឋសហព័ន្ធមួយ ដែលមានឈ្មោះថាសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកជាប្រទេសសេរី ហើយជាទឹកដីនៃចំរុះជាតិសាសន៍ ដែលប្រជាពលរដ្ឋ និងជនអន្តោប្រវេសន៍ស្របច្បាប់ មានសិទ្ធិសេរីភាពពេញលេញ។ ម្យ៉ាងទៀត ខ្មែរ ឬយួន ដែលទៅរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកគឺគេទៅបោះឆ្នោតដើម្បីសិទ្ធិសេរីភាព និងជីវភាពរបស់ពួកគេ មិនមែនដើម្បីចង់លេបត្របាក់យកទឹកដីឡើយ។ ហើយម្យ៉ាងទៀត ប្រទេសខ្មែរ និងប្រទេសវៀតណាម គឺមិននៅជាប់នឹងសហរដ្ឋអាមេរិកឡើយ ដូច្នេះបញ្ហាព្រំដែនគឺមិនមែនជាទុក្ខកង្វល់របស់អាមេរិកឡើយ មិនត្រឹមតែប៉ុណ្ណោះព្រំដែនអាមរិកជាមួយប្រទេសជិតខាង មានកាណាដា មិចសិចកូ... សុទ្ធតែត្រូវបានគេកំណត់ព្រំដែនច្បាស់លាស់ហើយ។
យើងក្រឡេកមើលទៅប្រវត្តិសាស្ត្រខ្មែរ និងវៀតណាមវិញម្តង។ អំបូរខ្មែរមានតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ គឺមិនមែននៅសម័យនគរភ្នំនោះឡើយ តែជនជាតិខ្មែរទាំងនោះ រស់នៅជាក្រុម ជាកុលសម្ព័ន្ធ ផ្សេងៗពីគ្នា ដោយមិនទាន់មានរដ្ឋបាលគ្រប់គ្រង(រដ្ឋ) នៅឡើយទេ។ ការកកើតរដ្ឋខ្មែរដំបូងគឺនៅសតវត្សទី១ នៃគ.ស. ដែលរដ្ឋនោះមានឈ្មោះថា រដ្ឋនគរភ្នំ។
ចំណែកពួកវៀតណាមវិញគឺជាជនជនជាតិភាគតិចមួយក្រុមដែលរស់នៅក្នុងទឹកដីនៃប្រទេសចិន។ ពួកជនជាតិភាគតិចនេះបានបង្កើតជារដ្ឋអធិបតេយ្យមួយនៅកំឡុងសតវត្សទី១៣នៃគ.ស. ដែលមានឈ្មោះថា អណ្ណាម ដោយសារពួកគេបានមកដណ្តើមយកទឹកដីចម្ប៉ា ដែលជាទឹកដីមួយមានព្រំប្រទល់ជាប់នឹងប្រទេសខ្មែរនាសម័យនោះ។ ពួកចម្ប៉ា មិនអាចវាយដណ្តើមយកទឹកដីវិញបានរហូតដល់សព្វថ្ងៃ។ ជាក់ស្តែងយើងឃើញច្បាស់ថា ជនជាតិចាមដែលបាត់ទឹកដី បានមករស់នៅលើទឹកដីប្រទេសដ៏ទៃ ដូចជាខ្មែរជាដើម។ មហិច្ឆតាឈ្លានពានទឹកដី របស់វៀតណាម មិនបានបញ្ចប់ឡើយ។ ស្តេចវៀតណាម បានមកភ្ជាប់សាច់ភ្ជាប់ឈាមជាមួយស្តេចខ្មែរ តាមរយៈការលើកបុត្រីអង្គម៉ី អោយស្តេចខ្មែរមួយអង្គព្រះនាមជ័យជេដ្ឋាទី៤ ក្នុងគោលបំណងធានានូវការរស់នៅរបស់ជនជាតិវៀតណាមនៅលើទឹកដីសណ្តរនៃទន្លេមេគង្គក្រោម។ នៅសម័យអាណានិគមនិយមបារាំង ពួកវៀតណាម បានស្នើសុំអោយបារាំងដែលធ្វើអាណានិគមនៅឥណ្ឌូចិនកាត់ទឹកដីកម្ពុជាក្រោមឲ្យខ្លួន។ ការសម្រេចប្រគល់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាម ពីសំណាក់រដ្ឋបាលបារាំង គឺគេយោងទៅលើមូលហេតុនៃចំនួនប្រជាជនវៀតណាមច្រើនជាងប្រជាជនខ្មែរនៅលើទឹកដីនោះ មិនត្រឹមតែប៉ុណ្ណោះសមិទ្ធិផលដ៏វិសេសវិសាលរបស់វៀតណាមមួយនេះ សម្រេចបានតាមរយៈនយោបាយស្រីស្អាត គឺស្រីៗវៀតណាមលះបង់ខ្លួនឲ្យថ្នាក់ដឹកនាំបារាំងលើទឹកដីឥណ្ឌូចិន ហើយពួកវៀតណាមពូកែយកចិត្តបារាំងណាស់ ហេតុដូច្នេះហើយបានជានៅសម័យនោះបារាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសវៀតណាម ច្រើនជាងនៅកម្ពុជា។
ខ្ញុំជឿជាក់ថា បងប្អូនខ្មែរយើងភាគច្រើន បានលឺ និងចាំប្រវត្តិនៃរឿងដាំតែអុង និងរឿងដ៏ទៃផ្សេងទៀតដែលពួកវៀតណាមធ្វើបាបរាស្ត្រ និងអ្នកស្នេហាជាតិខ្មែរជាច្រើននាក់ ជាក់ជាមិនខានឡើយ។ ដោយសារតែមូលហេតុនេះហើយ បានជានៅសម័យលន់នល់ មានការកាប់សម្លាប់ជនជាតិវៀតណាម យ៉ាងព្រៃផ្សៃបំផុត។ យើងដឹងហើយថា កងទ័ពវៀតណាមជាអ្នកមករំដោះទឹកដី និងប្រជាជនខ្មែរពីរបបសាហាវយង់ខ្នងរបស់ប៉ុល ពត តែយើងត្រូវតែចោទសួរថា មូលហេតុអ្វីបានជាគេសុខចិត្ត ឲ្យកងទ័ពរបស់គេមកស្លាប់លើទឹកដីខ្មែរ? ចម្លើយគឺវាទាក់ទងនឹងផលប្រយោជន៍ និងនយោបាយពង្រីកទឹកដីរបស់ហូ ជីមិញ ហ្នឹងឯង។ វៀតណាម ស្គាល់ពីចិត្តសាស្រ្តរបស់ជនជាតិខ្មែរ គឺត្រង់ពាក្យថា «ខ្មែរជាអំបូរដែលស្គាល់ពីគុណធម៌»។ វៀតណាមដឹងថា ខ្មែរជាជនជាតិដែល ដឹងគុណ និងចេះសងគុណ។ ប៉ុន្តែយើងត្រូវដឹងថា នៅពីក្រោយអំពើល្អ របស់វៀតណាម គឺជាគ្រោះរបស់ប្រទេសកម្ពុជា។ ជាក់ស្តែងនៅប្រទេសឡាវ គឺវៀតណាមបានគ្រប់គ្រងក្បាលម៉ាស៊ីនដឹកនាំបាត់ទៅហើយ។ នៅតាមសាលារៀន គេមានទង់ជាតិពីរ គឺទង់ជាតិឡាវ និងទង់ជាតិវៀតណាម។ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ សិស្សអាចរៀនជាភាសាឡាវក៏បាន វៀតណាមក៏បាន។
ខ្ញុំសូមជូនយោបល់ថា «សត្រូវមកពីឆ្ងាយ មិនគួរឲ្យខ្លាចជាងសត្រូវដែលនៅក្បែរខ្លួនយើងឡើយ»។ ដូច្នេះហើយ ស្មារតីប្រុងប្រយ័ត្នត្រូវតែមានជាប់ជានិច្ច កុំចាំដល់បាត់បង់ទើបស្តាយក្រោយ។ ការពារគឺប្រសើរជាងព្យាបាល តែបើឈឺហើយ ខ្លាចតែព្យាបាលមិនកើតទៀតផង។
២.ទិដ្ឋភាពច្បាប់
ជនជាតិខ្មែរ ជនជាតិវៀតណាម ឬជនជាតិដ៏ទៃទៀតដែលរស់នៅសហរដ្ឋអាមេរិក អាចបោះឆ្នោតបានល្គឹកណា ពួកគេទទួលបានសញ្ជាតិអាមេរិកសិន។ ការអនុវត្តច្បាប់សញ្ជាតិ នៅអាមេរិកគឺមានភាពតឹងរឹង និងត្រឹមត្រូវណាស់។ ជាទូទៅលក្ខខណ្ឌផ្លូវច្បាប់ដើម្បីទទួលបានសញ្ជាតិគឺ មានច្រើនណាស់ ដូចជារយៈពេលនៃការរស់នៅលើទឹកដីអាមេរិក ការចេះនិយាយ និងសរសេរភាសាអង់គ្លេសបានច្បាស់លាស់ មានការយល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកច្បាស់លាស់ ការរស់នៅចុះសម្រុងនៅក្នុងសង្គមអាមេរិក និងជាបុគ្គលល្អដែលត្រូវបានគេបញ្ជាក់... ដើម្បីទទួលបានសញ្ជាតិ ក៏ត្រូវបន្ថែមឈ្មោះជាលក្ខណៈអាមេរិក ទៅក្នុងឈ្មោះដើមរបស់អ្នកស្នើសុំផងដែរ។
ការទទួលបានសញ្ជាតិនេះ គឺមិនត្រឹមផ្តល់សិទ្ធិអោយប្រជាពលរដ្ឋអាចចូលរួមបោះឆ្នោតបាននោះទេ ផងដែរនោះគេក៏អាចធ្វើជាអ្នកនយោបាយ ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យផងដែរ។
ចំណែកឯកម្ពុជាយើងវិញ លក្ខខណ្ឌដើម្បីទទួលបានសញ្ជាតិខ្មែរ សម្រាប់ជនបរទេសវិញ គឺល្អស្ទើរតែឥតខ្ចោះ ប៉ុន្តែការអនុវត្តវិញគឺនៅឆ្ងាយពីអ្វីដែលមានចែងក្នុងច្បាប់ខ្លាំងណាស់។ ជាក់ស្តែងយើងសង្កេតឃើញនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មានឈ្មោះជនជាតិវៀតណាមច្រើនណាស់ តែនៅក្នុងរាជកិច្ច(ព្រឹត្តបត្រដែលផ្សព្វផ្សាយពីច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ...)វិញ គឺមិនសូវឃើញមានព្រះរាជក្រឹត្យដែលផ្តល់សញ្ជាតិអោយជនជាតិវៀតណាមទេ។ យើងសង្កេតឃើញថា អ្នកខ្លះគ្មានព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ ពីព្រះមហាក្សត្រផង ស្រាប់តែមានអត្តសញ្ញាណបណ្ណ។ ទាំងនេះវាផ្ទុយស្រឡះ ពីច្បាប់ ព្រោះជាធម្មតាទាល់តែទទួលបានសញ្ជាតិខ្មែរ ហើយទើបអាចធ្វើអត្តសញ្ញាណបណ្ណបាន។ អ្នកខ្លះចេះខ្មែរមិនច្បាស់ផង ក៏មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែរ។
ទាំងនេះមិនមែនជាការរើសអើងពូជសាសន៍ទេ ក៏ប៉ុន្តែប្រទេសមានច្បាប់ មានទំលាប់ ត្រូវតែរស់នៅដោយគោរពច្បាប់អន្តោប្រវេសន៍អោយបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនូវច្បាប់ស្តីពីសញ្ជាតិ។ ករណីអេនជេលីណា ចូលី ជាករណីពិសេសក្នុងការទទួលបានសញ្ជាតិកម្ពុជា ដោយសារតែគាត់បានបង្កើតមូលនិធីជួយដល់កសិករខ្មែរមួយចំនួននៅខេត្តប៉ៃលិន ដែលជាសកម្មភាពមនុស្សធម៌ និងជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជាចុងក្រោយ ខ្ញុំសូមការអធ្យាស្រ័យពីបងប្អូន មិត្តអ្នកអានផង ប្រសិនបើពាក្យសម្តីរបស់ខ្ញុំមានការជ្រុលជ្រួស ឬខ្វះខាតម្តេចម្តា ពីព្រោះនេះគ្រាន់តែជាចំណេះដឹងតិចតួចរបស់ខ្ញុំតែប៉ុណ្ណោះ។
សូមអរគុណ!!!