បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 44939


Join the forum, it's quick and easy

បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

បើប្រីយ៍មិត្រដឹងសូមប្រាប់ផង

+6
KAP ANG
abc2
NySai
jakkrorphoup
PheaKdeySnaeh
kiey
10 posters

Go to page : Previous  1, 2, 3, 4 ... 10, 11, 12  Next

Go down  Message [Page 3 of 12]

kiey

kiey
Senior Member
Senior Member

ពាក្យបណ្តៅ២០១៣ - មានថ្មីៗមកដល់ទៀតហើយ



ខ្ញុំអ្នកសួរប្រីយ៍មិត្រអ្នកឆ្លើយ - មានច្រើនទៀតហើយដូចតទៅ។



១- ខែត្រណាខ្លះដែលមានដើមឈើច្រើនជាងគេ?



២-

តើខែត្រណាដែលមានបក្សាបស្សីច្រើនជាងគេ?






























































































































































































































































































































































៣- តើខែត្រណាដែលមានវត្តច្រើនជាងគេ?



៤- តើខែត្រណាដែលតូចជាងគេ?



៥- តើខែត្រណាដែលមានកូនសិស្សរៀនមិនសូវឆ្លាត?



៦- តើខែត្រណាដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹក?



៧- តើខែត្រណាដែលមានទាហ៊ានច្រើនជាងគេ?



៨- សត្វមួយមកពីស្រុកយួន-ជើងមួយជាប់នឹងខ្លួន-អត់ក្បាលអត់ដៃ?



៩- សត្វមួយមកពីស្រុកថៃ-មានខ្លួនមានដៃ-អត់ក្បាលអត់ជើង?



១០- ជ្រៅទឹកជ្រៅដី-មិនជាជ្រៅអ្វី-មានគេទៅដល់-ជ្រៅឆ្ងាយសែនសល់



ជ្រៅទៅមិនដល់តើជ្រៅអ្វី?



១១- អាល្អិតកខ្លី-យប់ដើរចង់ស្រី-ថ្ងៃរះពួនបាត់?



១២- ខាងមុខមិននៅ-មកនៅខាងចុង?



១៣-អាតូចនៅមុនតែ១-អាធំនៅក្រោយច្រើន?



១៤- កម្លោះក្រមុំ-អង្គុយជុំៗចាក់គ្នាលេង?



១៥- ឯកអង្គនាមអាប្រកាច់-មានតែឆ្អឹងអត់សាច់-ហ៊ានលេបមច្ឆារ?



១៦- ស្រួលអើយៗស្រួលអាក្រក់-ខ្ញុំមិនមែននិយាយកុហក់-ដេកលក់មួយ



ស្របក់-ក្រោកឡើងហើយស្រួលម្តងទៀត?



១៧- សត្វ១រស់នៅកណ្តាលផ្លូវ-បើអូនឆ្លើយត្រូវបងព្រមធ្វើប្តី



ក្បាលមានតែ១ភ្នែកមានបី-ទោះជាឧត្តមសេនីយ៍-ក៍ស្តាប់បញ្ជាវាដែរ?



១៨- បើបងឆ្លើយបាន-អូនប្រគល់ប្រាណ-យកបងធ្វើប្តី-មិនមែនសត្វគោឬសត្វក្របី-ជើងពីរទល់ដី-ជើងបីទល់មេឃ?



១៩- ហែកមិនព្រមហូប-ឈ្ងោកមិនព្រមហិត-ភ្នែកខំពិនិត្យសំឡឹងមើល?



២០- ខ្នងទល់មេឃ-ភ្នែកទល់ដី?



២១- អង្គុយលើទ្រូងដៃទោងស្មារ-តើលោកអ្នកថាជារបស់អ្វី?



២២-រន្ធត្រង់ប្រហោងធ្លូរ-អមពីក្រោម១គូរ-រោមដុះអោយជុក?



២៣-អង្គុយលើច្រមុះដៃទោងស្លឹកត្រចៀក?



២៤-អាក្រម៉ាងអង្គុយលើអាក្រម៉ោង-អាក្រម៉ាងមានប្រហោង-



អាក្រម៉ោងមានស្មៅដុះពីលើ?



២៥- មិនមែនភ្នំប្រុសមិនមែនភ្នំស្រី-មិនមែនភ្នំកង្រី-ភ្នំនេះគ្មានព្រៃ-



គ្មានខ្លាដំរីដូចភ្នំដងរែក-ភ្នំនេះចំឡែក-គ្រប់គ្នាបើកភ្នែកមើលឃើញលឹមៗ?



២៦- ប៉ះក្បាលខ្និត-ប៉ះក្តិតស្ងៀម?



២៧-លើកឡើងហា-ចាប់របស់តាក្រម៉ោងៗ-សង្កត់អាខ្នងកោងប្រេះជាពីរ?



២៨-ពណ៌វាបៃតងខ្ចី-លើដីលោតហោះ-ដេកក្រាបមុខចុះ-ហើយបញ្ឈរជង្គង់?



២៩- ក្មេងៗដើរលេង-ចាស់ៗចាំផ្ទះ?



៣០-ស្រីតូចច្រឡឹង-ចុះងូតទឹកបឹង-ផុះឡើងមិនដែលអត់?



៣១-នាងអើយនាងល្អ-រូបនាងស្មោះសរ-មានគេចោមរូម



៣២-អាមូលនៅពីក្រោម-អាក្រហ៊ូនៅពីលើ-រឹងដូចគល់ឈើ-ដុះស្មៅជុំវិញ?



៣៣-ដាក់លើមេឃខ្លាចធ្លាក់-ដាក់លើដីខ្លាចប្រឡាក់-លំបាកទុកលំបាកដាក់



ស្រីស្រស់វល័ក្ខ-ស្ពាយចុះស្ពាយឡើង?



៣៤-ខាងក្រៅល្ហុង-ខាងក្នុងសៅម៉ៅ?



៣៥-មើលជិតឃើញលឹមៗ-មើលឆ្ងាយឃើញច្បាស់?



៣៦-មួយឈ្មោះអាស្មោក-ពីរឈ្មោះអាស្មាត-បីឈ្មោះអាស្មាក់-អាទាំងបីនាក់រកស៊ីចូលគ្នា-អា១នៅខាងក្នុង-អាពីរយាមទ្វារ-អាក្នុងបានរបស់ឆ្ងាញ់ជា-



អា២យាមទ្វារបោកខ្លួនដូចអក?



៣៧-អាតែងតាក់-ដាក់លើអាតែងតោង-អារយ៉ៃរយោង-ដាក់លើអារីយោងរីយ៉ាក?



៣៨-អាចោរជើងមួយ-ភ្នែកវាប្រាំមួយ-លួចគេទាំងថ្ងៃ?



៣៩-ដករុញដករុញយកដៃខ្ទប់-ដល់ពេលឈប់ពោះធំស្ពីង?



៤០- ឯកអង្គទ្រង់គ្រឿងតាមថ្នាក់-ដៃលើកជាចង្វាក់មាត់ភ្លុំភ្លេង?



៤១- បីជាប់នឹងខ្លួន-បួនជាប់នឹងសាច់-អាមួយបានសម្រេច-អាពីរនៅ



ពិចារណា?



៤២-តូចអោបមិនជុំ-ធំមើលមិនឃើញ?



៤៣-ខាងក្រៅពណ៌ខៀវខ្ចី-ចូលក្នុងមាត់ពណ៌ក្រហម-ចេញមកវិញ



ពណ៌ខ្មៅ?



៤៤- ឈ្មោះនៅលើមេឃ-ខ្លួនដេកលើដី-សក់ដុះក្នុងព្រៃ-អាចម៍នៅលើ



ដើមត្នោត?



៤៥- ចាប់បានមើលមិនឃើញ?



៤៦- ទឹករាក់ស្មើភ្លៅ-ទឹកជ្រៅស្មើស្មង?



៤៧-រន្ធស្អុយអត់ធុំ-ផ្លែទុំអត់ជ្រុះ?



៤៨- អាចោរច្រមុះស្រួច-យប់ឡើងចេញលួច-ថ្ងៃឡើងពួនបាត់?



៤៩- ឈើស្រួចមិនដែលទាល-កុកហើរពេញវាលមិនហ៊ានទំ?



៥០- អាកំប៉ាងហាងផ្ងា-កន្ត្រាក់ដល់ស្មារ-អង្គើរដល់ភ្លៅ-អាក្រងុកចុះទៅ



ចំលើអាកំប៉ាងហា?



៥១- ពេលបាត់ដើររក-ពេលរកឃើញយកមកផ្ទះមិនបាន?



៥២- ពេលចុះងូតទឹកស្លៀកពាក់ខោអាវ-ពេលចេញមកក្រៅដោះខោអាវក្រវាត់ចោល?



៥៣-សរស្រអែម-ខ្មៅស្រអាប់-ដាក់គូទអង្គុយផ្លាប់-សាប់ចេញទឹក?



៥៤- ដាក់ចូលវាខឹង-ដកចេញវាទន់?



៥៥- មានក្បាលអត់ដុះសក់-ពាក់ពួកដែកក្រហមប៉ក់-តើអាច្រម៉ក់គេហៅអ្វី?



៥៦- កាលនៅពីក្មេងរាងខ្ពស់ស្រឡះ-ដល់ពេលចាស់ទាប?



៥៧- ពេលប្រឡាក់ពណ៌សរ-ពេលលាងស្អាតពណ៌ខ្មៅ?



៥៨- នៅរស់ក្លិនស្អុយ-ពេលវាស្លាប់ក្លិនក្រអូប?



៥៩- អត់មានសាច់-អត់មានស្លាប-អត់មានស្រកា-អត់មានជើង



មានតែម្រាមតើជាអ្វី?



៦០- នៅក្នុងខ្លួនមនុស្សយើង-ទី១ទី២មិនបាច់ទិញតែដល់ទី៣ត្រូវតែទិញ



តើជាអ្វី?



៦១- សត្វ១នៅជ្រុងលើខាងស្តាំដៃ-ទាំងយប់ទាំងថ្ងៃដើរជុំវិញពិភពលោក



តើជាអ្វី?



៦២- ជិះសេះជើងបី-ពាក់មួកភ្លុំប៉ី-ស្រក់ទឹកភ្នែកតក់ៗ?



៦៣-កុកសរហើរពេញបឹង-ក្អែកហើរទទឹង-បាំងបាត់កុកសរ?



៦៤- ញាំអស់មួយចាន-នៅតែមួយចាន?



៦៥- អាក្មេងកំហូច-ចាស់ដើរមិនរួច-វាធ្វើអោយយំ?



៦៦- លោកចៅហ្វាយ-ដេញលោកប្រឡាត់-គ្រវីគ្រវាត់ចេញអាចម៍ចេញនោម?



៦៧- នាងអើយនាងនួន-នាងតូចតែខ្លួនពរកូនម្ខាង១?



៦៨- ខ្លែងសរហើរចូលស្រុក-អ្នកណាមានមុខទទួលខ្លែងសរ?



៦៩- មានមែកអត់ដើម-មានផ្កាសម្បើបផ្លែតែមួយ?



៧០- សរអើយស្រីសរ-កូនរាប់ដំប-នៅឆ្ងាយពីគ្នា-អោយម្តាយកើតទុក្ខ



លំបាកវេទនា-ដើរអើតគ្រប់គ្នាទំរាំគ្រប់កូន?



៧១- នាងអើយនាងម៉ៅ-ធ្វើរូងពួននៅកណ្តាលរុក្ខា-មានគេស្រឡាញ់នាង



គ្រប់អាត្មា-នាងជប់មនុស្សាអោយមានភ្នែកភ្លឺ?



៧២-ស្រីស្តើងសាច់ស្វិត-ដុះធ្មេញល្អិតៗចំនួនរាប់ផ្លូន-កើតមកម្នាក់ឯង

បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 79710

អត់បងអត់ប្អូន-ធ្មេញច្រើនរាប់ផ្លូនចាក់រួចបានស៊ី?


បើប្រីយ៍មិត្រដឹងសូមប្រាប់ផង?

Izy

Izy
Junior Member
Junior Member

kit   jreun maless ...

lovelykitty

lovelykitty
LK Member
LK Member

ខេត្តដែលសំបូរដើមឈើច្រើនជាងគេខេត្តព្រៃវែង

lovelykitty

lovelykitty
LK Member
LK Member

ខេត្តដែលសំបូរវត្តច្រើនជាងគេគឺខេត្តព្រះវិហារ

lovelykitty

lovelykitty
LK Member
LK Member

ខេត្តដែលមានកូនសិស្សរៀនមិនសូវឆ្លាតគឺខេត្តក្រចេះ

lovelykitty

lovelykitty
LK Member
LK Member

ខេត្តដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹកគឺខេត្តកំពង់ធំ

lovelykitty

lovelykitty
LK Member
LK Member

ខេត្តដែលមានទាហានច្រើនជាងគេគឺខេត្តបន្ទាយមានជ័យ

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តដែលសំបូរដើមឈើច្រើនជាងគេខេត្តព្រៃវែង
ត្រូវខែត្រ១គឺខែត្រព្រៃវែង។តើខែត្រណាខ្លះគឺសំនួរមានខែត្រលើសពី១ខែត្រ។សូមរកថែមទៀតមានច្រើនណាស់។

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តដែលមានទាហានច្រើនជាងគេគឺខេត្តបន្ទាយមានជ័យ
ត្រូវហើយ។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 331525បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 97172

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹកគឺខេត្តកំពង់ធំ
មិនទាន់ត្រូវទេ។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 354107

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តដែលមានកូនសិស្សរៀនមិនសូវឆ្លាតគឺខេត្តក្រចេះ
ឡូវលីឃីតទីពិតជានារីមានចំណេះ-ឆ្លើយមកត្រូវម៉ាច់ខេត្តក្រចេះបើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 331525
រូបខ្ញុំខាងណេះសូមអបអរ។

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តដែលសំបូរវត្តច្រើនជាងគេគឺខេត្តព្រះវិហារ
ត្រូវហើយៗខេត្តព្រះវិហ៊ារ-សូមខ្មែរគ្រប់គ្នាជួយរក្សា
កេរ្ត៍ដំណែលយើងពីដូនតា-កុំអោយជាតិណារំលោភបាន។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 346235
សូមអបអរដែលបានឆ្លើយត្រូវ។

lovelykitty

lovelykitty
LK Member
LK Member

kiey wrote:
lovelykitty wrote:ខេត្តដែលសំបូរដើមឈើច្រើនជាងគេខេត្តព្រៃវែង
ត្រូវខែត្រ១គឺខែត្រព្រៃវែង។តើខែត្រណាខ្លះគឺសំនួរមានខែត្រលើសពី១ខែត្រ។សូមរកថែមទៀតមានច្រើនណាស់។ បាត់ដំបង

lovelykitty

lovelykitty
LK Member
LK Member

kiey wrote:
lovelykitty wrote:ខេត្តដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹកគឺខេត្តកំពង់ធំ
មិនទាន់ត្រូវទេ។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 354107ស្ទឹងត្រែង

kiey

kiey
Senior Member
Senior Member

lovelykitty wrote:
kiey wrote:
lovelykitty wrote:ខេត្តដែលសំបូរដើមឈើច្រើនជាងគេខេត្តព្រៃវែង
ត្រូវខែត្រ១គឺខែត្រព្រៃវែង។តើខែត្រណាខ្លះគឺសំនួរមានខែត្រលើសពី១ខែត្រ។សូមរកថែមទៀតមានច្រើនណាស់។ បាត់ដំបង
មិនមែនបាត់ដំបងទេ។បើដំបងបាត់មានឈើពីណា?បាត់អស់រលីងទៅហើយ។មានខេត្តច្រើនដែលមានដើមឈើច្រើនជាងគេ។

kiey

kiey
Senior Member
Senior Member

lovelykitty wrote:
kiey wrote:
lovelykitty wrote:ខេត្តដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹកគឺខេត្តកំពង់ធំ
មិនទាន់ត្រូវទេ។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 354107ស្ទឹងត្រែង

ខេត្តស្ទឹងត្រែងក៏មិនដែរ។

kiey

kiey
Senior Member
Senior Member

តើខេត្តណាដែលមានបក្សាបក្សីច្រើនជាងគេ?
តើខេត្តណាដែលតូចជាងគេ?
បើប្រីយ៍មិត្រដឹងសូមប្រាប់ផង?

lovelykitty

lovelykitty
LK Member
LK Member

kiey wrote:
lovelykitty wrote:
kiey wrote:
lovelykitty wrote:ខេត្តដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹកគឺខេត្តកំពង់ធំ
មិនទាន់ត្រូវទេ។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 354107ស្ទឹងត្រែង

ខេត្តស្ទឹងត្រែងក៏មិនដែរ។     កំពត

lovelykitty

lovelykitty
LK Member
LK Member

kiey wrote:
lovelykitty wrote:
kiey wrote:
lovelykitty wrote:ខេត្តដែលសំបូរដើមឈើច្រើនជាងគេខេត្តព្រៃវែង
ត្រូវខែត្រ១គឺខែត្រព្រៃវែង។តើខែត្រណាខ្លះគឺសំនួរមានខែត្រលើសពី១ខែត្រ។សូមរកថែមទៀតមានច្រើនណាស់។ បាត់ដំបង
មិនមែនបាត់ដំបងទេ។បើដំបងបាត់មានឈើពីណា?បាត់អស់រលីងទៅហើយ។មានខេត្តច្រើនដែលមានដើមឈើច្រើនជាងគេ។​ ពោធិសាត់

kiey

kiey
Senior Member
Senior Member

lovelykitty wrote:
kiey wrote:
lovelykitty wrote:
kiey wrote:
lovelykitty wrote:ខេត្តដែលគេទៅលេងហើយមិនហ៊ានចុះងូតទឹកគឺខេត្តកំពង់ធំ
មិនទាន់ត្រូវទេ។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 354107ស្ទឹងត្រែង

ខេត្តស្ទឹងត្រែងក៏មិនដែរ។     កំពត
ត្រូវហើយគឺខេត្តកំពតបើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 331525

kiey

kiey
Senior Member
Senior Member

lovelykitty wrote:
kiey wrote:
lovelykitty wrote:
kiey wrote:
lovelykitty wrote:ខេត្តដែលសំបូរដើមឈើច្រើនជាងគេខេត្តព្រៃវែង
ត្រូវខែត្រ១គឺខែត្រព្រៃវែង។តើខែត្រណាខ្លះគឺសំនួរមានខែត្រលើសពី១ខែត្រ។សូមរកថែមទៀតមានច្រើនណាស់។ បាត់ដំបង
មិនមែនបាត់ដំបងទេ។បើដំបងបាត់មានឈើពីណា?បាត់អស់រលីងទៅហើយ។មានខេត្តច្រើនដែលមានដើមឈើច្រើនជាងគេ។​ ពោធិសាត់
ត្រូវបាន១ទៀតហើយ។នៅខេត្តពីរទៀត។ខេត្ត១មានឈ្មោះពីរម៉ាត់លុបខាងចុងបាត់ក្លាយជាដើមឈើ?
ខេត្ត១មានឈ្មោះបីម៉ាត់លុបខាងដើមបាត់ក្លាយជាដើមឈើ?

lovelykitty

lovelykitty
LK Member
LK Member

kiey wrote:
lovelykitty wrote:
kiey wrote:
lovelykitty wrote:
kiey wrote:

lovelykitty

lovelykitty
LK Member
LK Member

ខេត្តស្វាយរៀងនិងខេ្តកំពង់ស្ពឺ

lovelykitty

lovelykitty
LK Member
LK Member

ខេត្តតូចជាងគេគឺខេ្តកំពត

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តស្វាយរៀងនិងខេ្តកំពង់ស្ពឺ
ត្រូវម៉ាច់មិនបាច់ខ្ញុំប្រកែក-មិនចាំថ្ងៃស្អែកឆ្លើយទៀតឡើយ
ត្រូវ១០០ភាគរយដែលបានឆ្លើយ-ខ្ញុំទទួលហើយចម្លើយនេះ។
តែសរសេរខេត្តកំពង់ស្ពឺខុស។សរសេរថាខ្តេទៅវិញ។ទោះយ៉ាងណាខ្ញុំសូមសរសើរថាឆ្លាត។បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 281981

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តតូចជាងគេគឺខេ្តកំពត
ខេត្តកំពតមិនត្រូវទេបើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 354107

lovelykitty

lovelykitty
LK Member
LK Member

ខេត្តកែប

kiey

kiey
Senior Member
Senior Member

lovelykitty wrote:ខេត្តកែប
ខេត្តកែបក៏មិនមែនដែរ។

lovelykitty

lovelykitty
LK Member
LK Member

កំពង់ឆ្នាំង

kiey

kiey
Senior Member
Senior Member

lovelykitty wrote:កំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំងក៏មិនត្រូវទេ។តើ

lovelykittyចង់អោយ

ខ្ញុំប្រាប់ឬក៏នៅបន្តរកម្តងទៀត?ហើយខេត្តដែលមាន

បក្សាបក្សីច្រើនជាងគេនោះតើខេត្តណា?

តើខេត្តដែលមានទឹកព័ទ្ធជុំវិញខេត្តណា?

តើខេត្តណាដែលគេអង្គុយនៅពីលើ?

បើប្រីយ៍ដឹងសូមប្រាប់ផង?បើប្រីយ៍មិត្រដឹងសូមប្រាប់ផង - Page 3 733854

Sponsored content



Back to top  Message [Page 3 of 12]

Go to page : Previous  1, 2, 3, 4 ... 10, 11, 12  Next

Permissions in this forum:
You cannot reply to topics in this forum