ករុណា ពេជ្រ ប្រកាស ចូលរោងការ ឆ្នាំ២០១៨ នាពិធីឡើង វីឡាស្កឹមស្កៃ តម្លៃជិត កន្លះលាន ដុល្លារ
រាជធានីភ្នំពេញ ៖ ស្របពេលដែល លោកករុណា ពេជ្រ តារាចម្រៀងមាន ប្រជាប្រិយភាពនៅ ផលិតកម្ម ថោន បានប្រារព្ធពិធី ឡើងវិឡាថ្មីមានតម្លៃ រាប់ម៉ឺនដុល្លារ ផ្អើលសង្គមសិល្បៈ និងមជ្ឈដ្ឋាននានា តារារូបនេះក៏បាន ប្រកាសជូនជាសាធារណៈ ផងដែរថា នឹងរៀបការ យ៉ាងគគ្រឹកគគ្រែង ម្តងទៀតនាឆ្នាំ២០១៨ ខាងមុខ។ លោកប្រកាសបែបនេះ ដើម្បីបំពេញ និងបំណងម្តាយ ដែលរំពៃចង់ឃើញ កូនប្រសាអស់ជាយូរមក ហើយនោះ។
បណ្តាភ្ញៀវកិត្តិយស និងតារាសិល្បៈ ក៏ដូចជាបណ្តា អ្នកសារព័ត៌មាននានា កាលពីរាត្រីថ្ងៃតី១៧ មករា ២០១៥ ក្នុងបុរីពិភពថ្មី ជិតវត្តសំរោង អណ្តែត ម្នាក់ៗសុទ្ធតែភ្ញាក់ផ្អើល នៅពេលបានទៅចូលរួម ពិធីឡើងវិឡាថ្មីរបស់ លោកករុណា ពេជ្រដោយមិនដឹងថា លោកមានផ្ទះថ្មីទំនើប ទាន់សម័យលំដាប់ ហាយក្លាក់ធំល្វឹងល្វើយ សម្ញែងខ្លួនយ៉ាងស្រស់ ប្រណីតបែបនេះទេ ព្រោះបើនិយាយពី កញ្ចប់ប្រាក់ដុល្លារ ដែលចំ ណាយនោះ មានខ្ទង់រាប់ម៉ឺនដុល្លារ។ ផ្ទះថ្មីទើបតែឡើងនេះ សម្រាប់អ្នកដែលចង់ រស់នៅច្រើនតែជាអ្នក ដែលមានលុយ មានជំនួញធំៗ និងមានយសសក្តិ ក្នុងន័យចង់ធ្វើឲ្យជីវិតបាន កាន់តែមានន័យជាមួយការ ស្នាក់នៅក្នុងផ្ទះដែល ស្តុកស្តមប្រកបដោយការ រចនារបស់របរទំនើបៗ និងធ្វើឲ្យជីវិតកាន់តែមាន ន័យមួយកម្រិតទៀត។ វីឡាថ្មីរបស់តារា ចម្រៀងករុណា ពេជ្រ នេះ មិនត្រូវបានតារារូបនេះ ទម្លាយឲ្យដឹងពីថវិការចំណាយ អស់ប៉ុន្មាននោះទេ ព្រោះមិនចង់ឲ្យមានការ អួតអាងដោយតារារូបនេះ គ្រាន់តែបញ្ជាក់ថា ជាការចំណាយផ្ទាល់ខ្លួន នូវទឹកប្រាក់ មួយចំនួនរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសមានចំណែកម្តាយ របស់លោកជាជន្ទល់ធំ មួយផ្នែកដែរ។ យ៉ាងណាក៏ដោយ មានការសន្និដ្ឋានខ្លះៗ ក្នុងភាពមិនច្បាស់ថា ផ្ទះវីឡាថ្មីរបស់ករុណា ពេជ្រ មានតម្លៃជាង៥០ម៉ឺនដុល្លារ ដោយបើនិយាយពីតែផ្ទះ គឺ៤០ម៉ឺនដុល្លារ ហើយមានរបស់របរ គ្រឿងសង្ហារឹមផ្សេងដាក់បំពាក់ ក្នុងផ្ទៃខាងក្នុងនៃផ្នែកផ្សេងៗ ក៏ចាយប្រាក់អស់សន្ធឹក ណាស់ ដែរ។ ទោះបីជាយ៉ាង ណា លោកករុណា ពេជ្រ ដែលរីកមុខមាត់ពេល មានផ្ទះថ្មីស្នាក់នៅធំល្អ បាននិយាយត្រង់ថា «នៅប្រមាណ ខ្ទង់៣ឆ្នាំទៀត លោកនឹងរៀបការ ដោយធានាថា មានពិធីសប្បាយ ម្តងទៀត»។