ចាប់តាំងពីពេលដែលអូនបានស្រឡាញ់បង អូនបានប្រាប់បងហើយថា ស្រីម្នាក់នេះនឹងមិនអាចមានចិត្តស្រឡាញ់អ្នកណាបានទៀតទេ។ ពេលនេះអូនចង់ប្រាប់បងថា បើសិនជាអូនអាចទាញពេលវេលាថយក្រោយបាន អូននៅតែជ្រើសរើសស្រឡាញ់រូបបង និងជាពិសេសអូននឹងរៀនថែរក្សាចំណងស្នេហ៍មួយនេះ មិនអោយវាមានភាពប្រេះឆាឡើយ។ ពេលនេះបងបានបំភ្លេចរូបអូនទៅហើយ តែបងមានដឹងទេថានារីម្នាក់នេះកំពុងតែយំនឹកបងរៀងរាល់ទិវារាត្រី នារីម្នាក់នេះនៅតែចាំរូបបង នៅតែនឹកដល់ពាក្យពេជន៍ដែលយើងបាននិយាយគ្នា នឹកដល់ពាក្យសំដីផ្អែមល្ហែមរបស់បង។
ចាប់តាំងពីថ្ងៃដែលបងឈប់ទាក់ទងអូន ជីវិតរបស់អូនបានផ្លាស់ប្ដូរហើយ ការរស់នៅពេលនេះប្រៀបដូចជាផែនដីដែលគ្មានពន្លឺព្រះសូរិយា។ បងពិតជាចិត្តដាច់ណាស់សូម្បីតែលេខទូរស័ព្ទអូនក៏បង Block ចោលដែរ អូនអាក្រក់ណាស់មែនទេ ត្រឹមតែសុំលឺសំលេងរបស់មនុស្សដែលខ្លួនឯងស្រឡាញ់? អូនសូមប្រាប់បងថានារីម្នាក់នឹងនៅតែស្រឡាញ់បងរៀងរហូត គ្មានថ្ងៃផ្លាស់ប្ដូរឡើយ។
ពីនារីម្នាក់ដែលរស់នៅដើម្បីស្រឡាញ់បង។

Last edited by no.heart on 14th March 2012, 7:55 pm; edited 1 time in total (Reason for editing : font is so small)