~ The root of Khmer Alphabets ~  44939


Join the forum, it's quick and easy

~ The root of Khmer Alphabets ~  44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

~ The root of Khmer Alphabets ~

2 posters

Go down  Message [Page 1 of 1]

1~ The root of Khmer Alphabets ~  Empty ~ The root of Khmer Alphabets ~ 7th January 2011, 1:54 pm

cyberspacekh

cyberspacekh
LK VIP
LK VIP

If you don't have Khmer Unicode you can download the file to read.
Click here: http://sites.google.com/site/sokkimheng/RootOfKhmerAlphabet_Part_I.pdf

ដើមកំណើតនៃ ព្យញ្ជនៈ ស្រៈពេញតួ និង ស្រៈ និស្ស័យខ្មែរ (ភាគ១)
ក្នុងនាមជាកូនខ្មែរមួយរូប កើតនៅលើទឹកដីពិសិដ្ឋនៃជ្រោយសុវណ្ណភូមិ សូមចែករំលែកនូវចំណេះដែលខ្លួនបានដឹងដល់ កូនខ្មែរជំនាន់ក្រោយ អោយចេះ ដឹង ស្គាល់ អំពីឫសគល់នៃវប្បធម៌ និង អ្វីៗទាំងអស់ដែលដូនតាខ្មែរ ដែលជាកំពូលអ្នកប្រាជ្ញក្នុងលោកនេះអោយបានដឹងសាវតាខ្លួន។
ក្នុងខណៈនេះខ្ញុំសូមចែកចាយចំណេះស្ដួចស្ដើង ដែលទើបប្រទះថ្ងៃនេះ តែជាចំណេះដ៏ពិសិដ្ឋដែលស្ទើរនឹងបាត់បង់ទៅតាម កំពូលអ្នកប្រាជ្ញខ្មែរអស់ទៅហើយ ដោយសង្គ្រាម ដោយការច្រណែនពីប្រទេសជិតខាង បំផ្លាញទាំងឯងការ ទាំងធនធានរបស់ខ្មែរស្ទើរលែងមានឈ្មោះលើលោកនេះ។ សូមផលដែលកើតមកពីការចែករំលែកនេះ ហុចផលអោយប្រទេសខ្មែរ ក្លាយជាអាណាចក្រខ្មែរឡើងវិញម្ដងទៀតក្នុងសតវត្សន៍នេះ ហើយសូមអោយទទួលបង្គំខ្ញុំ បានជួបកំពូលអ្នកប្រាជ្ញខ្មែរបន្ដទៀត ដើម្បីស្វែងយល់អំពីខ្មែរអោយកាន់តែស៊ីជំរៅ។
ភាសាខ្មែរល្អរកថ្លែងពុំបាន ភាសាខ្មែរអាចប្រកបសូរសំលេងនៃភាសាទូទាំងពិភពលោកនេះបាន ផ្ទុយទៅវិញភាសាបរទេសខ្លះ ប្រកបពាក្យ និង សូររបស់ខ្មែរមិនបានទេ។ នេះជាមោទនភាពមួយដែលកូនខ្មែរគួរដឹង នឹងមានមោទនភាពលើខ្លួនឯង។
ស្រៈពេញតួមាន ២៨តួអង្គ
ន មោ ពុ ទ្ធា យ សិ ទ្ធំ អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ(ឲ) ឳ អុំ អំ អាំ អះ អុះ អេះ អោះ។
ស្រៈពេញតួ ៥អង្គមានន័យដូចតទៅ
ន ធាតុទឹកមានគុណ ១២តំណាងម្ដាយ
មោ ធាតុដីមានគុណ ២១តំណាងឪពុក
ពុ ធាតុភ្លើងមានគុណ ៦តំណាងស្ដេច ឬ បង
ទ្ធា ធាតុខ្យល់មានគុណ ៧តំណាងញាតិ
យ ធាតុអាកាសមានគុណ ១០តំណាងគ្រូ
សរុបគុណទាំង៥ មាន ៥៦គុណ មានន័យថាគុណព្រះពុទ្ធ ៥៦។

ស្រៈពេញតួ ១៩អង្គមានន័យដូចតទៅ
សិ ទ្ធំ អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ(ឲ) ឳ អុំ អំ អាំ តំណាងព្រលឹង១៩ក្នុងខ្លួនមនុស្ស។

ព្យញ្ជនៈមាន៣៣តួអង្គ
ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ឋ ឋ្្្ថ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ។

ស្រៈនិស្ស័យមាន២៤តួអង្គ
| ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។

អត្ថន័យនៃ ព្យញ្ជនៈ ស្រៈពេញតួ និង ស្រៈនិស្ស័យ
១ ស្រៈពេញតួមាន២៨តួអង្គ ៥អង្គ(ន មោ ពុ ទ្ធា យ) ធាតុទឹកមានគុណតំណាងម្ដាយ ធាតុដីមានគុណតំណាងឳពុក ធាតុភ្លើងមានគុណតំណាងស្ដេច ឬបង ធាតុខ្យល់មានគុណតំណាងញាតិ ធាតុអាកាសមានគុណតំណាងគ្រូ។

២ ស្រៈពេញតួ១៩តួអង្គ ក្នុងចំណោមស្រៈពេញតួទាំង២៨ ដក៥តួអង្គខាងលើចេញ តំណាងព្រលឹង១៩ក្នុងខ្លួនមនុស្ស។

៣ ព្យញ្ជនៈទាំង៣៣តួអង្គ មានធាតុទឹក១២តំណាងម្ដាយ ធាតុដី២១តំណាងឳពុក សរុប៣៣តួអង្គ។

៤ ស្រៈនិស្ស័យទាំង២៤តំណាងនិស្ស័យបុគ្គល
| (អ) បានន័យថាស្រៈសប្បាយមិនបំផ្លាញគេ។ នៅក្នុងធរណីមាឌស្រៈ(អ)ជាបន្ទាត់បញ្ឈរបុរាណ។ បុរាណអោយយើងស្គាល់ត្រង់ មិនវៀចវេរ។ និស្ស័យយ៉ាងម៉េចគឺយ៉ាងនោះឯង ស្រៈ | (អ) នៅតែស្រៈ(អ) ដូច ព្យញ្ជនៈក នៅតែកដដែល។

អត្ថន័យនៃធាតុទឹក១២ ធាតុដី២១
ន តំណាងតួសីលបាណា នៅនឹងមាត់ ជាតួអង្គព្រះកុក្កសន្ធោ គម្ពីរព្រះបុគ្គល ឈ្មោះរូបក្ខន្ធ បង្កើតជាកម្មកិលេស ទានបារមី និង ខន្ដីបារមី តំណាងពណ៌ស ធាតុទឹកគុណម្ដាយ១២។
ន ប ផ ព ភ ម យ រ ល វ ស ហ នៅក្នុងខ្លួនគឺ៖
• ន ជាទឹកប្រមាត់
• ប ជាទឹកស្លេស
• ផ ជាទឹកខ្ទុះ
• ព ជាទឹកឈាម
• ភ ជាទឹកញើស
• ម ជាខ្លាញ់ខាប់
• យ ជាទឹកភ្នែក
• រ ជាខ្លាញ់រាវ
• ល ជាទឹកមាត់
• វ ជាទឹកសម្បោរ
• ស ជាទឹករំអិល
• ហ ជាទឹកមូត្រ
ចប់គុណម្ដាយ១២ធាតុទឹក។
មោ តួសីលអទិធ្នទាននៅនឹងកាយ តំណាងតួអង្គព្រះកោនាគមនោ គម្ពីរព្រះកថាវត្ថុ ឈ្មោះវេទនាក្ខន្ធ បង្កើតជាកម្មកិលេស សីលបារមី និង សច្ចបារមី តំណាងពណ៌ខ្មៅ ធាតុដីគុណឳពុក២១។
ក ខ គ ឃ ង ច ឆ ឃ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ឡ អ្ង័ នៅក្នុងខ្លួន៖
• ក បង្កើតជាសក់
• ខ បង្កើតជារោម
• គ បង្កើតជាក្រចក
• ឃ បង្កើតជាធ្មេញ
• ង បង្កើតជាស្បែក
• ច បង្កើតជាសាច់
• ឆ បង្កើតជាសសៃ
• ជ បង្កើតជាឆ្អឹង
• ឈ បង្កើតជាខួរក្នុងឆ្អឹង
• ញ បង្កើតជាទាច
• ដ បង្កើតជាបេះដូង
• ឋ បង្កើតជាថ្លើម
• ឌ បង្កើតជាវាវ(សន្ទះខ្យល់)
• ឍ បង្កើតជាក្រពះ
• ណ បង្កើតជាសួត
• ត បង្កើតជាពោះវៀនធំ(សសៃធំ)
• ថ បង្កើតជាពោះវៀនតូច(សសៃតូច)
• ទ បង្កើតជាអាហារថ្មី
• ធ បង្កើតជាអាហារចាស់
• ឡ បង្កើតជាអំបែងក្បាល
• អ្ង័ បង្កើតជាខួរក្បាល
ចប់គុណឳពុក២១ធាតុដី។

ការស្រាវជ្រាវនៅមិនទាន់ចប់នៅឡើយទេ ចំណេះដឹងដែលខ្ញុំមាននៅស្ទើរណាស់ ខ្ញុំនឹងខិតខំស្រាវជ្រាវបន្ដ ហើយយកមកចែកជូនបងប្អូនជនរួមជាតិខ្មែរ កូនខ្មែរសម័យក្រោយអោយយល់ដឹងកាន់តែស៊ីជំរៅអំពីវប្បធម៌ អរិយធម៌ខ្មែរ ដែលជាកំពូលវប្បធម៌ ស្ដែងចេញពីភាពច្នៃប្រឌិតនៃកំពូលអ្នកប្រាជ្ញដូនតាខ្មែរពីបុរាណកាល តួយ៉ាងដូចជាអត្ថន័យនៃព្យញ្ជនៈ ស្រៈពេញតួ និង ស្រៈនិស្ស័យនេះបន្ដទៅទៀត។ ប្រសិនបើយើងស្វែងយល់ពីវប្បធម៌យើងស៊ីជំរៅ អ្នកនឹងកាន់តែមានមោទនភាពដែលបានមកកើតជាជនជាតិមួយនេះជាមិនខាន។

ជាទីបញ្ចប់ ខ្ញុំសូមទទួលនូវរាល់មតិរិះគន់ដើម្បីស្ថាបនាទាំងអស់ ទាំងអក្ខរាវិរុទ្ធដែលសរសេរខុស ពាក្យធម៌ និង អត្ថន័យផ្សេងៗដែលមានក្នុងអត្ថបទមួយនេះ ដោយក្ដីសោមន្សរីករាយ។ ត្បិតអ្វីខ្ញុំមិនមែនជាអ្នកប្រាជ្ញ មិនមែនជាអ្នកស្រាវជ្រាវ មិនមែនជាសាស្រា្ដចារ្យផ្នែកអក្សរសាស្រ្ដ វប្បធម៌ និង ធម៌អ្វីនោះទេ។ ខ្ញុំគ្រាន់តែជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ប្រទេសខ្មែរ វប្បធម៌ខ្មែរធំជាងជីវិតមួយរូបតែប៉ុណ្ណោះ។ ដូចនេះចំនុចខ្វះខាតគង់នឹងកើតមានដោយអចេតនា។

[b]រៀបរៀងដោយ សុខ គឹមហេង
ថ្ងៃទី ៧ ខែ មករា ឆ្នាំ២០១១
(ដោយបានការពន្យល់ណែនាំពីកំពូលព្រឺទ្ធាចារ្យ គៀត ចាន់ថុន និង ចាន់ស៊ីម)[b]


នមោពុទ្ធាយ (ន)មាន១២ធាតុតំណាង(ម្ដាយ), (មោ)មាន២១ធាតុតំណាង(ឳពុក) ១២+២១=៣៣
១+២=៣ ,២+១=៣។ ៣៣ សំគាល់ព្យញ្ជនៈខ្មែរទាំង៣៣តួ ហើយក៏មាននិមិត្តសញ្ញានៅលានជល់ដំរីខេត្តសៀមរាប ដែលមាន ដំរីម្ខាង៣ ម្ខាង៣សំគាល់ឳពុកម្ដាយ ដែលនៅចន្លោះដំរីទាំង៦នោះជាផ្ទាំងចម្លាក់ដែលបញ្ជាក់ពីប្រវត្តិនិងដំណាលរឿងនៃប្រទេសខ្មែរ។

"ឆ្ងាយដល់ជើងមេឃគង់ប្រទះ មានចិត្តថ្លាជ្រះចង់ស្វែងរក
ទោះនៅនឹងកមុខកណ្ដាលគោក បើមិនចង់រកច្បាស់មិនឃើញ។" --គឹមហេង--
ថ្ងៃទី ៦ ខែ មករា ឆ្នាំ២០១១

សូមមេត្តាជួយយកអត្ថបទនេះទៅផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្មែរទូទាំងសកលលោក ផង។ សូមកុសលផលបុណ្យកើតមានដល់បងប្អូនខ្មែរគ្រប់ទីកន្លែង។

http://www.4khmers.blogspot.com

2~ The root of Khmer Alphabets ~  Empty Re: ~ The root of Khmer Alphabets ~ 7th January 2011, 2:04 pm

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

អរគុណប្អូនប្រុសសំលាញ់របសល់ប៉ាម៉ាក់

http://www.srolanhkhmer.com/

3~ The root of Khmer Alphabets ~  Empty Re: ~ The root of Khmer Alphabets ~ 8th January 2011, 2:16 am

cyberspacekh

cyberspacekh
LK VIP
LK VIP

មិនទាន់គេងទេឬបងស្រី?

http://www.4khmers.blogspot.com

Sponsored content



Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum