kiey wrote:មានពាក្យបណ្តៅថ្មីទៀតហើយ ប្រីយ៍មិត្រចាំឆ្លើយខ្ញុំអ្នកសួរ ចែកជូនបងប្អូនតាមការគួរ ដែលមានសំនួរដូចតទៅ។
ក្បាច់ទី១១៨ ប៉ះស្អិតហិតស្អុយ ប្រថុយឆ្ងាញ់ អ្នកស្រុកស្រែ ចោមស្រឡាញ់ នាំគ្នាហៅថាព្រះ?
ក្បាច់ទី១១៩ ក្ងុកដូចកក្ងាន រកស៊ីមានបាន មានមាសរាប់ឡាន រកពោះដាក់គ្មាន?
ក្បាច់ទី១២០ ដើមមានបន្លា អត់ផ្កាអត់ផ្លែ ស្លឹកញាំជាបន្លែ ស្រុះជាអន្លក់ អ្នកភូមិពេញស្រុក ថាឆ្ងាញ់គ្រប់គ្នា?
ក្បាច់ទី១២១ ផ្កានេះជាផ្កាអ្វី សូមមិត្រប្រុសស្រី ជួយក្រើនរំលឹក ក្រពុំពីល្ងាចរីកសាយពេលព្រឹក ស្រីប្រុសគគ្រឹកបេះនាងដាក់ឆ្នាំង?
ក្បាច់ទី១២២ តាចាន់យាយទិតមានកូន១២នាក់ ហើយគាត់មានចៅ៥២នាក់ សួរតើគាត់មានចៅទួតប៉ុន្មាននាក់?
ក្បាច់ទី១២៣ តើគ្រាប់អ្វីដែលមានដម្លៃជាងគេនៅក្នុងលោកយើងនេះ?
ក្បាច់ទី១២៤ តើមូលហេតុអីបានជាគេនិយាយថា ទៅវត្តទៅវ៉ា តើវ៉ាមានន័យយ៉ាងណា?បើបងប្អូនដឹងសូមប្រាប់ផង?
ក្បាច់ទី១២៥ What do you see in the middle of the sea?
ក្បាច់ទី១២៦ Why the kid take a ladder to school?
ក្បាច់ទី១២៧ ប្រាចអើយអ្នកប្រាច មួយព្រឹកទល់ល្ងាច ប្រាចអត់បានការ ប្រាចអត់ចំណូល ចូលថវិកា ប្រាចអាឡូអាឡា គេហៅថា ព្រៃតាកាច?
បើប្រីយ៍មិត្រដឹងសូមប្រាប់ផង!2014-12-26