ភ្លៀងធ្លាក់ពេលអូននឹកបង (បទ ពាក្យ៧) 44939


Join the forum, it's quick and easy

ភ្លៀងធ្លាក់ពេលអូននឹកបង (បទ ពាក្យ៧) 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

ភ្លៀងធ្លាក់ពេលអូននឹកបង (បទ ពាក្យ៧)

3 posters

Go down  Message [Page 1 of 1]

cyberspacekh

cyberspacekh
LK VIP
LK VIP

តំនក់ភ្លៀងធ្លាក់លើធរណី ធ្លាក់ពេលឆវីនឹកកល្យាណ

វាយោត្រជាក់បក់ប៉ះប្រាណ ពេលនេះខកខានគ្មានរូបពៅ។

សង្ឃឹមភ្លៀងឈប់បងវិលវៃ រួមខ្នើយមេត្រីគ្រប់រដូវ

បេះដូងចាំស្នេហ៍ចាំមើលផ្លូវ បងមកឥឡូវឬយ៉ាងណា។

កាយារងារខ្វះកំដៅ ខ្វះបុ្រសឆោមឆ្លៅជិតឪរ៉ា

រងទុក្ខម្នាក់ឯងសែនខ្លោចផ្សារ​ តើប្រុសជីវ៉ាមានដឹងទេ។

បើបងលឺហើយសូមអាណិត ប្រុសស្នេហ៍ម្ចាស់ចិត្តកុំវៀចវេរ

ត្រលប់រកអូនបីបំពេរ ស្នេហាឋិតថេរជានិរន្ដន៍។

ជាតិនេះជាតិមុខអូនប្រាថ្នា រៀបរាប់វាចាខំបែបន់

រួមរស់នឹងថ្លៃម្ចាស់តូចតន់ ទោះមានអាសន្នមិនរារេ។

និពន្ធដោយ សុខ គឹមហេង
០៨ កញ្ញា ២០១០

http://www.4khmers.blogspot.com

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

ber oun rongea oun rork phouy dondob sen tov pov na , prous bong rovol rork si min ach tov joub oun ban pleam pleam tei prolerng bong :D

jolie poém
merci paoun pros

http://www.srolanhkhmer.com/

chakkrorportra

chakkrorportra
Senior Member
Senior Member

*PheaKdeySnaeh* wrote:ber oun rongea oun rork phouy dondob sen tov pov na , prous bong rovol rork si min ach tov joub oun ban pleam pleam tei prolerng bong :D

jolie poém
merci paoun pros

Oun dondop phuoy heuy bandol chet , pontae nov tae min torn bat rongea teat, heuy doch chea preu pruoch khnong chet mech min doeung , prohel trevka troung bong mork dondop heuy. na pros somlanh.... lolz

Guest

Anonymous
Guest

cyberspacekh wrote:តំនក់ភ្លៀងធ្លាក់លើធរណី ធ្លាក់ពេលឆវីនឹកកល្យាណ

វាយោត្រជាក់បក់ប៉ះប្រាណ ពេលនេះខកខានគ្មានរូបពៅ។

សង្ឃឹមភ្លៀងឈប់បងវិលវៃ រួមខ្នើយមេត្រីគ្រប់រដូវ

បេះដូងចាំស្នេហ៍ចាំមើលផ្លូវ បងមកឥឡូវឬយ៉ាងណា។

កាយារងារខ្វះកំដៅ ខ្វះបុ្រសឆោមឆ្លៅជិតឪរ៉ា

រងទុក្ខម្នាក់ឯងសែនខ្លោចផ្សារ​ តើប្រុសជីវ៉ាមានដឹងទេ។

បើបងលឺហើយសូមអាណិត ប្រុសស្នេហ៍ម្ចាស់ចិត្តកុំវៀចវេរ

ត្រលប់រកអូនបីបំពេរ ស្នេហាឋិតថេរជានិរន្ដន៍។

ជាតិនេះជាតិមុខអូនប្រាថ្នា រៀបរាប់វាចាខំបែបន់

រួមរស់នឹងថ្លៃម្ចាស់តូចតន់ ទោះមានអាសន្នមិនរារេ។

និពន្ធដោយ សុខ គឹមហេង
០៨ កញ្ញា ២០១០


បងសែនរីករាយណាស់ព្រលឹង ពេលដែលបានដឹងអូនស្មោះស្នេហ៍
ទោះបងឃ្លាតកាយឆ្ងាយយូខែ ចិត្តនឹកមាសមេឃ្មានស្រាកស្រាន។

បងតែងបារម្មណ៍សុខទុក្ខអូន រលឹកដល់កូនមិនដែលខាន
ចាំពេលដែលបងរកស៊ីបាន វិលជួបកល្យានដូចបំណង។

Sponsored content



Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum