នាមជាបងស្រី (ចំរៀង អាយ៉ៃ លំនាំបទពាក្យ ៧)
និពន្ធដោយ សណ្ដែកក្រហម(បងស្រី) និង សណ្ដែកបៃតង (ប្អូនប្រុស)
២១ តុលា ២០១០
(បងស្រី)
រស់នៅសព្វថ្ងៃ ខ្លួនជាបង រាល់ទុក្ខសៅហ្មង តែងលាក់ទុក
ផ្គត់ផ្គង់រៀបចំ ទៅថ្ងៃមុខ នឿយហត់សំកុក តែម្នាក់ឯង។
ធ្វើម្ដេចខ្លួនខ្ញុំ កូនកំព្រា សំបុករងារ ពិតកណ្ដែង
ពីរនាក់បងប្អូន ខំស្វិតស្វែង មិនខ្លាចរអែង ការនឿយហត់។
នាមជាបងស្រី ត្រូវតស៊ូ មិនហ៊ានរអ៊ូតែងអត់ធ្មត់
ខិតខំធ្វើការ គ្មានកំណត់ បណ្ដាំបានកត់ពីគ្រួសារ។
ពីរនាក់បងប្អូន ខ្លួនពឹងខ្លួន ភ័ព្វមិនខ្ជាប់ខ្ជួន ព្រោះវាសនា
ប្រឹងដោយខ្លួនឯង មិនមុសា មាគ៌ាភ្លឺថ្លា ជូនប្អូនប្រុស។
(ប្អូនប្រុស)
អនិច្ចាវាសនា ចារកំរិត ជួបព្យុះជីវិត ពិតឡើងចុះ
បងស្រីលុតដំ ខំបណ្ដុះ ថែរូបប្អូនប្រុស ខុសទូន្មាន។
ពេលប្អូននៅតូច ខូចរពឺស កាចទទឹងទិស មឹះមិនរៀន
បងតែងនាំផ្លូវ ទៅវិជ្ជមាន ចំណេះជាយាន ឈានការងារ។
រដូវភ្លៀងផ្គរ សូរសម្រែក ប្អូនយំស្ទើរបែក ហែកមេឃា
ខ្លួនញាក់ទទ្រើត ជើតគ្រប់គ្រា បានបងជាគ្នា ជាជីវី។
អាណិតបងណាស់ ខ្នះខ្នែងសាង ធ្វើការគ្រប់យ៉ាង សែនសំភី
ដើម្បីប្អូនម្នាក់ លាក់ទុក្ខទី ខាំមាត់ទ្រាំលី ជីវិតយើង។
សូមរង់ចាំតាមដានភាគបន្ដ