កាយចិត្តនិមិត្តពាក្យកាព្យ 44939


Join the forum, it's quick and easy

កាយចិត្តនិមិត្តពាក្យកាព្យ 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

កាយចិត្តនិមិត្តពាក្យកាព្យ

Go down  Message [Page 1 of 1]

cyberspacekh

cyberspacekh
LK VIP
LK VIP

កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)

ជីកកកោះ ចោះកកាយ ចាយកកាត

រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង

ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង

លើកសម្ដែង លែងសម្ដី លៃសំដៅ។



សូរសំនៀង សៀងសំនួន សួនសំណព្វ

ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ

ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ

ចាំតទៅ ចៅតែងទែង ចែងតុទៀន។



ពាក្យរំលេច ពេជន៍រលូន ពូនរលេញ

ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន

ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន

មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។


និពន្ធដោយ សុខ គឹមហេង
០៧​ តុលា ២០១០

http://www.4khmers.blogspot.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum