យល់ជំនោរប្រាំងតាំងនឹករឿងដើម
ដល់ខ្សែដង្ហើមជីវិតស្រុកស្រែ
គ្រាដែលរស់ជុំញាតិមិត្តពុកម៉ែ
ស្រណោះដល់ខែចម្រូតខ្ញុំនឹក។
ផ្កាយព្រឹករះឆ្លងផុតដងព្រឹក្សព្រៃ
អ្នកម្តាយឃ្មាតខ្មីដណ្តាំបាយទឹក
រៀបចំរួសរាន់ឲ្យទាន់ពេលព្រឹក
មិនរារៀបឫកទាន់ព្រឹកចុះស្រែ។
កសិករប្រុសស្រីដៃកាន់កណ្តៀវ
ដំណើររាងរាវស្រែកជាវហូរហែ
ស្រង៉ែសាយគុម្ភទុំអមភ្លឺស្រែ
សន្សើមមាសស្នេហ៍ភ្លឺផ្លេកពណ្ណរាយ។
អរុណោទ័យនៃក្តីសង្ឃឹម
យល់ស្នាមញញឹមកសិករពីនាយ
ខ្លះឆ្នួតក្រមាភក្រ្តាពព្រាយ
ផ្តោះផ្តងនិយាយសប្បាយពេកក្រៃ។
បក្សីបក្សាខ្ញៀវខ្ញារអឺងកង
ក្រៀលថ្លុំត្រយ៉ងយំឆ្លងពេញព្រៃ
ទទាមាន់ទឹកនឹកចង់ចាប់ត្រី
កុកកមិនខ្លីចាំត្រីមាត់បឹង។
ត្រដក់ដើរឆ្ងក់ដកកសែនវែង
ផុសធ្លោតែឯងរែងរេសម្លឹង
ក្រែងលោជាប់ជុងអន្ទាក់វ័ធវឹង
ទោះអ្នកខំប្រឹងរំពឹងក្សិណក្ស័យ។
លលកញីឈ្មោលស្រែកបូលរកគូ
កុកគ្រូៗស្រណោះណាស់ថ្លៃ
ខ្លះព្រាត់គូគាប់សំណព្វហឫទ័យ
ព្រោះព្រានប្រល័យឲ្យក្ស័យសូន្យបង់។
រីឯបុស្បាបុប្ផាស្រុកស្រែ
កន្លងសុំស្នេហ៍តាមញ៉ែរហង់
មេអំបៅហើរត្រៀបឆាបឆ្វែលឆ្វង់
ហ្វូងឃ្មុំអែអង់ចង់ក្រេបផ្កាដែរ។
សុរិយាឱភាសចាំងជះរស្មី
មើលអស់សព្វផ្ទៃនៃទីវាលស្រែ
ដូចព្រំសុវណ្ណរៀបស្អាតម៉្លេះទេ
កួរគាប់គ្រាប់ផ្លែរេយោគតាមខ្យល់។
សូរសៀងចំរុះឆ្លុះពីជីវិត
តាមទីឆ្ងាយជិតរឹតមានថាមពល
ជួយជាកំលាំងតតាំងទុព្វល
ចិត្តឥតកង្វល់ទោះនឿយកាយា។
អ្នកខ្លះបរគោលាន់ស្នូររទេះ
ង៉ែៗអ្វីម៉្លេះរទះកេរ្តិ៍តា
ភ្លៅកង់ស្ងួតខ្លាញ់រឺមួយយ៉ាងណា
រទេះស្រែកថាអាឡើងតឹងណាស់។
ខ្លះបោះកណ្តាប់ចាប់រៀបជាស្នើរ
បរគោបណ្តើររាប់ស្នើរឃើញច្បាស់
ចាប់ខ្សែក្រៀកចងរិតរួតតឹងណាស់
កាត់អាចម៍បំណាស់កញ្រ្ជាំងសារថ្មី។
បរដល់ទីលានមិនហ៑ានបង្អង់
ចាប់បោះតំរង់គ្រាប់ជ្រុះពាស់ដី
បោះអស់កាលណាយាត្រាឃ្មាតខ្មី
ចាប់ដឹកជាថ្មីទាន់ព្រឹកត្រជាក់។
រីឯពួកក្មេងដើរស្វែងរកត្រី
កាន់ឆ្នាំងឈ្នាងល្អីរំពៃច្រើននាក់
ប្រឡាយអូរបឹងរស់សុសពឹងពាក់
បើមានត្រីជាក់អ្នករៀបទំនុប។
ខ្លះបាច់ខ្លះត្រងខ្លាចត្រីឆ្លងរួច
ខ្លះញញឹមព្រួចលួចអរឥតឈប់
ឃើញមាត់ត្រីធំគុំនឹកថាគ្រប់
ប្រឹងបាច់ឥតឈប់លុះត្រាតែរីង។
មើលត្រីចង្វារហែលឆ្លាពេញទឹក
កញ្ចុះវរវឹកពុលទឹកស្លាប់ស្ពីង
ត្រីក្រាញ់ឆ្នាស់ឆ្នើមផ្តើមបាត់រលីង
គ្រាដែលទឹករីងត្បុលភក់លាក់កាយ។
អណ្តែងថ្លែងឫទ្ធិត្បិតអីធ្មុងស្រួច
គ្មាននឹកភ័យព្រួចមៀងមើលជិតឆ្ងាយ
ដល់ពេលអាសន្នភាន់ភាំងអន្តរាយ
ទើបនឹកឃើញស្តាយធ្មុងអញអស់ន័យ។
ត្រីរ៉ស់ត្រីផ្ទក់ដេកលក់ក្រោមស្លឹក
ខ្លួនស្តូកសំពឹកគ្មាននឹកដល់ភ័យ
គ្រាអ្នកភ្ញាក់ឡើងសើងមើងក្នុងដៃ
មនុស្សអើយប្រណីដល់ត្រីកំសត់។
រសៀលថ្ងៃត្រង់បង្អង់ផ្អាកការ
ខ្លះចរយាត្រាតាមទីសន្មត់
និងបានសំរាកផ្អាកការនឿយហត់
អ្នកខ្លះកំសត់ច្រៀងបទនឹកស្នេហ៍។
ខ្លះដើរតំរង់ត្រពាំងទឹកថ្លា
លុបលាងកាយាចិន្តាបានល្ហែ
ខ្លះស្រែកដេញគោលឺសូរណាស់ដែរ
ចងសុីក្នុងស្រែសារដុះខៀវខ្ចី។
គ្រាមូលមីជុំជាក្រុមគ្រួសារ
រៀបចំអាហារបាយទឹកចំណី
បរិភោគជុំញាតិរសជាតិឆ្ងាញ់ក្រៃ
មានផ្អកត្រីប្រៃកាឡៃក្រូចឆ្មា។
មានប្រហុកខ្នប់កបស្លឹករមៀត
ឱឡឹកត្រីងៀតសែនឆ្ងាយពិសារ
ម្ជូរស្ងោរប្រហើរស្នើរតាមចិន្តា
ញុំាភ្លាអាំងសារផ្កាស្នោរទឹកគ្រឿង។
គ្រារួចអាហារយាត្រាស្ទុះស្ទា
ច្រូតកាត់ការងារមិនរាចិត្តសឿង
ប្រមូលទិន្នផលយល់ភាពរុងរឿង
កសិករជាតិយើងថ្កុំថ្កើនគ្រប់គ្នា។
ថ្ងៃបាក់រសៀលជ្រាលជ្រេគង់ភ្នំ
ចាបចៀបស្រែកយំទុំដើមពុទ្រា
តុបតុលស្រែកត្រុលបូលហៅរកគ្នា
ខ្លះជួបជួនជាលង់ជាប់បង្កៃ។
នេះហើយធាតុពិតជីវិតអ្នកស្រែ
ជាតិយើងជាខ្មែរគួរតែយល់ន័យ
ប្រជាបានរស់នោះព្រោះតែអ្វី
គឺគុណផែនដីនៃស្រែចម្ការ។៚
ដល់ខ្សែដង្ហើមជីវិតស្រុកស្រែ
គ្រាដែលរស់ជុំញាតិមិត្តពុកម៉ែ
ស្រណោះដល់ខែចម្រូតខ្ញុំនឹក។
ផ្កាយព្រឹករះឆ្លងផុតដងព្រឹក្សព្រៃ
អ្នកម្តាយឃ្មាតខ្មីដណ្តាំបាយទឹក
រៀបចំរួសរាន់ឲ្យទាន់ពេលព្រឹក
មិនរារៀបឫកទាន់ព្រឹកចុះស្រែ។
កសិករប្រុសស្រីដៃកាន់កណ្តៀវ
ដំណើររាងរាវស្រែកជាវហូរហែ
ស្រង៉ែសាយគុម្ភទុំអមភ្លឺស្រែ
សន្សើមមាសស្នេហ៍ភ្លឺផ្លេកពណ្ណរាយ។
អរុណោទ័យនៃក្តីសង្ឃឹម
យល់ស្នាមញញឹមកសិករពីនាយ
ខ្លះឆ្នួតក្រមាភក្រ្តាពព្រាយ
ផ្តោះផ្តងនិយាយសប្បាយពេកក្រៃ។
បក្សីបក្សាខ្ញៀវខ្ញារអឺងកង
ក្រៀលថ្លុំត្រយ៉ងយំឆ្លងពេញព្រៃ
ទទាមាន់ទឹកនឹកចង់ចាប់ត្រី
កុកកមិនខ្លីចាំត្រីមាត់បឹង។
ត្រដក់ដើរឆ្ងក់ដកកសែនវែង
ផុសធ្លោតែឯងរែងរេសម្លឹង
ក្រែងលោជាប់ជុងអន្ទាក់វ័ធវឹង
ទោះអ្នកខំប្រឹងរំពឹងក្សិណក្ស័យ។
លលកញីឈ្មោលស្រែកបូលរកគូ
កុកគ្រូៗស្រណោះណាស់ថ្លៃ
ខ្លះព្រាត់គូគាប់សំណព្វហឫទ័យ
ព្រោះព្រានប្រល័យឲ្យក្ស័យសូន្យបង់។
រីឯបុស្បាបុប្ផាស្រុកស្រែ
កន្លងសុំស្នេហ៍តាមញ៉ែរហង់
មេអំបៅហើរត្រៀបឆាបឆ្វែលឆ្វង់
ហ្វូងឃ្មុំអែអង់ចង់ក្រេបផ្កាដែរ។
សុរិយាឱភាសចាំងជះរស្មី
មើលអស់សព្វផ្ទៃនៃទីវាលស្រែ
ដូចព្រំសុវណ្ណរៀបស្អាតម៉្លេះទេ
កួរគាប់គ្រាប់ផ្លែរេយោគតាមខ្យល់។
សូរសៀងចំរុះឆ្លុះពីជីវិត
តាមទីឆ្ងាយជិតរឹតមានថាមពល
ជួយជាកំលាំងតតាំងទុព្វល
ចិត្តឥតកង្វល់ទោះនឿយកាយា។
អ្នកខ្លះបរគោលាន់ស្នូររទេះ
ង៉ែៗអ្វីម៉្លេះរទះកេរ្តិ៍តា
ភ្លៅកង់ស្ងួតខ្លាញ់រឺមួយយ៉ាងណា
រទេះស្រែកថាអាឡើងតឹងណាស់។
ខ្លះបោះកណ្តាប់ចាប់រៀបជាស្នើរ
បរគោបណ្តើររាប់ស្នើរឃើញច្បាស់
ចាប់ខ្សែក្រៀកចងរិតរួតតឹងណាស់
កាត់អាចម៍បំណាស់កញ្រ្ជាំងសារថ្មី។
បរដល់ទីលានមិនហ៑ានបង្អង់
ចាប់បោះតំរង់គ្រាប់ជ្រុះពាស់ដី
បោះអស់កាលណាយាត្រាឃ្មាតខ្មី
ចាប់ដឹកជាថ្មីទាន់ព្រឹកត្រជាក់។
រីឯពួកក្មេងដើរស្វែងរកត្រី
កាន់ឆ្នាំងឈ្នាងល្អីរំពៃច្រើននាក់
ប្រឡាយអូរបឹងរស់សុសពឹងពាក់
បើមានត្រីជាក់អ្នករៀបទំនុប។
ខ្លះបាច់ខ្លះត្រងខ្លាចត្រីឆ្លងរួច
ខ្លះញញឹមព្រួចលួចអរឥតឈប់
ឃើញមាត់ត្រីធំគុំនឹកថាគ្រប់
ប្រឹងបាច់ឥតឈប់លុះត្រាតែរីង។
មើលត្រីចង្វារហែលឆ្លាពេញទឹក
កញ្ចុះវរវឹកពុលទឹកស្លាប់ស្ពីង
ត្រីក្រាញ់ឆ្នាស់ឆ្នើមផ្តើមបាត់រលីង
គ្រាដែលទឹករីងត្បុលភក់លាក់កាយ។
អណ្តែងថ្លែងឫទ្ធិត្បិតអីធ្មុងស្រួច
គ្មាននឹកភ័យព្រួចមៀងមើលជិតឆ្ងាយ
ដល់ពេលអាសន្នភាន់ភាំងអន្តរាយ
ទើបនឹកឃើញស្តាយធ្មុងអញអស់ន័យ។
ត្រីរ៉ស់ត្រីផ្ទក់ដេកលក់ក្រោមស្លឹក
ខ្លួនស្តូកសំពឹកគ្មាននឹកដល់ភ័យ
គ្រាអ្នកភ្ញាក់ឡើងសើងមើងក្នុងដៃ
មនុស្សអើយប្រណីដល់ត្រីកំសត់។
រសៀលថ្ងៃត្រង់បង្អង់ផ្អាកការ
ខ្លះចរយាត្រាតាមទីសន្មត់
និងបានសំរាកផ្អាកការនឿយហត់
អ្នកខ្លះកំសត់ច្រៀងបទនឹកស្នេហ៍។
ខ្លះដើរតំរង់ត្រពាំងទឹកថ្លា
លុបលាងកាយាចិន្តាបានល្ហែ
ខ្លះស្រែកដេញគោលឺសូរណាស់ដែរ
ចងសុីក្នុងស្រែសារដុះខៀវខ្ចី។
គ្រាមូលមីជុំជាក្រុមគ្រួសារ
រៀបចំអាហារបាយទឹកចំណី
បរិភោគជុំញាតិរសជាតិឆ្ងាញ់ក្រៃ
មានផ្អកត្រីប្រៃកាឡៃក្រូចឆ្មា។
មានប្រហុកខ្នប់កបស្លឹករមៀត
ឱឡឹកត្រីងៀតសែនឆ្ងាយពិសារ
ម្ជូរស្ងោរប្រហើរស្នើរតាមចិន្តា
ញុំាភ្លាអាំងសារផ្កាស្នោរទឹកគ្រឿង។
គ្រារួចអាហារយាត្រាស្ទុះស្ទា
ច្រូតកាត់ការងារមិនរាចិត្តសឿង
ប្រមូលទិន្នផលយល់ភាពរុងរឿង
កសិករជាតិយើងថ្កុំថ្កើនគ្រប់គ្នា។
ថ្ងៃបាក់រសៀលជ្រាលជ្រេគង់ភ្នំ
ចាបចៀបស្រែកយំទុំដើមពុទ្រា
តុបតុលស្រែកត្រុលបូលហៅរកគ្នា
ខ្លះជួបជួនជាលង់ជាប់បង្កៃ។
នេះហើយធាតុពិតជីវិតអ្នកស្រែ
ជាតិយើងជាខ្មែរគួរតែយល់ន័យ
ប្រជាបានរស់នោះព្រោះតែអ្វី
គឺគុណផែនដីនៃស្រែចម្ការ។៚
Last edited by kimsothy on 31st January 2011, 7:21 am; edited 1 time in total