នៅស្រុកខ្មែរ មានរដូវពីរ គឺរដូវរាំងស្ងួត (៦ខែ) និងរដូវភ្លៀង (៦ខែ)។ នៅរដូវភ្លៀងធ្លាក់ កង្កែបតែងចេញលេងទឹកភ្លៀង ចាប់មេភ្លៀង និងសត្វល្អិត ស៊ីជាអាហារ។ ប៉ុន្តែ នៅខែប្រាំង ដីរីងស្ងួតបែកក្រហែង កង្កែបក៏នាំគ្នា រត់ចូលរន្ធវិញ ដើម្បី រស់នៅក្បែរអណ្តូង ត្រពាំង ឬស្រះទឹក ដើម្បី ស្វែងរកទឹក និងភាពត្រជាក់ ម៉្យាងទៀត ដើម្បី រកចាប់សត្វល្អិត ដូចជាមូស កណ្តៀរ ស្រមោច ឆីជាអាហារ ជាដើម។
នៅជំនាន់មុន ពេលចាស់ៗលោកបានឃើញ កង្កែបនៅសម្ងំក្នុងរន្ធ នៅរដូវប្រាំងជាយូរខែ លុះយូរៗ ខ្វារប៉ះម្តង ចាប់បានកង្កែបធាត់ៗ លោកក៏នឹកគិតច្រឡំ ស្មានថា កង្កែបបានកាន់សីល មិនស៊ីចំណីអ្វីសោះ អស់ពេល៦ខែកន្លងមក ក៏ធាត់ដែរ។
ការពិតកង្កែប ស៊ីចំណីដូចធម្មតាដែរទេ គ្រាន់តែសត្វនេះ រស់នៅក្នុងទឹក ឬក្នុងរន្ធ ទើបយើងមិនសូវបាន សង្កេតនូវ ការរស់នៅ ក្នុងជីវិតរបស់សត្វនេះ អោយបានដិតដល់។ ដោយសារ ការចាប់សត្វល្អិតស៊ី ហើយនៅស្ងៀម មិនមានចលនា សាច់ដុំច្រើន ទើបកង្កែប ក្លាយជាធាត់ៗ មិនដូចកង្កែប ខែភ្លៀង ដែលហក់លោតលេង នៅក្រោមទឹកភ្លៀង ច្រើននោះឡើយ។
ម៉្យាងទៀត ចាស់យើង ច្រើននិយាយថា កង្កែបបាតអណ្តូង ឃើញមេឃ សំគាល់ប៉ុន គម្របឆ្នាំង គឺលោកច្រើនសំដៅ ទៅលើមនុស្ស ដែលមានគំនិត ស្មារតី ឬ បញ្ញា ទាល់ច្រក ព្រោះ មិនសូវ បានចេញដើរ ទៅណាមកណា មិនបានរៀនសូត្រ អ្វីៗប្លែកៗ ជាចំណីចេះដឹង ថ្មីៗ អោយបានទូលំទូលាយ។
ប៉ុន្តែ នៅផ្នែកមួយជ្រុងទៀត លោកក៏បាន ប្រៀបសត្វកង្កែប ទៅនឹងអ្នកបួស សន្សំសីល តាំងសមាធិ ក្នុងអណ្តូងធម៌ ដ៏ត្រជាក់រមនា ដោយមិនរវល់ នឹងសង្គមក្រៅ លុះពេលបាន ចេញមកក្រៅ ទេសនាម្តងៗ នៅចំពោះមុខ មហាជនសាធុជន ក៏ស្រាប់តែមាន ការបញ្ចេញ សាច់បញ្ញាថ្មីៗ ដែលលោកទើប ពិចារណាឃើញល្អៗ ជាច្រៀន យកមកទេសន៍ ចែកចាយ អោយសិស្ស យកទៅរៀនសូត្រ មិនខុសអ្វីពី សត្វកង្កែប ដែលបានសម្ងំក្នុងរន្ធ សន្សំចំណី នៅរដូវប្រាំង លុះខ្វារចេញមកបាន សុទ្ធតែកង្កែបដែលមានសាច់ ធាត់ៗទ្រលុក ដូច្នោះឯង។