សកវាទ៍ឱណាផ្កាស្រងែ
ដុះនៅវាលស្រែដីម៉ែពុក
សំបូរសប្បាយស្រូវជង្រុក
ស្រងែដោះទុក្ខពេលអត់ស្បៀង។
ស្រងែផលតិចមិនស្មើស្រូវ
កន្ទុយវែងនៅយោលយោករាង
សំបកក៏ក្រាស់គ្រាប់តូចជាង
មួយក្តាប់បុកកៀងអង្ករចុងចិប។
ថ្វីប្រយោជន៍តូចមិនដូចគេ
ជាតិជាស្រងែមិនវិបរិត
ផលិតអង្ករអោយវរមិត្រ
ឆីរស់ជីវិតដូចគេដែរ។
ស្រុកមានទុរភិក្សព្រឹកល្ងាចឃ្លាន
ស្រងែផលមានជូនមាសមេ
មិនពិបាកដាំដូចស្រូវគេ
ដុះមួរហូរហែពេញស្រែយើង។
សូមរំលឹកគុណដើមស្រងែ
ដែលបានជួយថែខ្ញុំរស់ឡើង
សម័យប៉ុលពតអត់បាយលឿង
បានស្រងែសឿងរស់ម្តងទៀត។
ថ្វីបើស្រងែដុះរាចវាល
ជាន់ស្រូវដួលរាលងាប់អស់ស្នៀត
តែគ្រាមួយក្រ ស្រងែនាឋ
បានឆ្លៀតចិញ្ចឹមខ្មែរអោយរស់។
ច្នេះមិនភ្លេចទេគុណបំណាច់
ស្រងែថែសាច់អោយស្រស់បស់
ពលរដ្ឋអត់បាយបានឆ្អែតពោះ
ជីវិតវិលរស់ព្រោះស្រងែ។
អ្នកស្រី កែវ ច័ន្ទបូរណ៍
ដុះនៅវាលស្រែដីម៉ែពុក
សំបូរសប្បាយស្រូវជង្រុក
ស្រងែដោះទុក្ខពេលអត់ស្បៀង។
ស្រងែផលតិចមិនស្មើស្រូវ
កន្ទុយវែងនៅយោលយោករាង
សំបកក៏ក្រាស់គ្រាប់តូចជាង
មួយក្តាប់បុកកៀងអង្ករចុងចិប។
ថ្វីប្រយោជន៍តូចមិនដូចគេ
ជាតិជាស្រងែមិនវិបរិត
ផលិតអង្ករអោយវរមិត្រ
ឆីរស់ជីវិតដូចគេដែរ។
ស្រុកមានទុរភិក្សព្រឹកល្ងាចឃ្លាន
ស្រងែផលមានជូនមាសមេ
មិនពិបាកដាំដូចស្រូវគេ
ដុះមួរហូរហែពេញស្រែយើង។
សូមរំលឹកគុណដើមស្រងែ
ដែលបានជួយថែខ្ញុំរស់ឡើង
សម័យប៉ុលពតអត់បាយលឿង
បានស្រងែសឿងរស់ម្តងទៀត។
ថ្វីបើស្រងែដុះរាចវាល
ជាន់ស្រូវដួលរាលងាប់អស់ស្នៀត
តែគ្រាមួយក្រ ស្រងែនាឋ
បានឆ្លៀតចិញ្ចឹមខ្មែរអោយរស់។
ច្នេះមិនភ្លេចទេគុណបំណាច់
ស្រងែថែសាច់អោយស្រស់បស់
ពលរដ្ឋអត់បាយបានឆ្អែតពោះ
ជីវិតវិលរស់ព្រោះស្រងែ។
អ្នកស្រី កែវ ច័ន្ទបូរណ៍