បើយើងធ្វើការប្រៀបធៀបពីសិល្បៈ ពីសម័យមុនមកសម័យបច្ចុប្បន្នគឺមានភាពខុសគ្នាខ្លាំងណាស់ព្រោះវាតែងតែវិវឌ្ឃទៅតាមសម័យកាលនិងការនិយមចូលចិត្តរបស់មនុស្សនៅក្នុងសង្គម។ ប៉ុន្តែភាពខុសគ្នាមួយដែលគួរអោយកត់សំគាល់រវាងសិល្បៈសម័យមុននិងបច្ចុប្បន្ននោះគឺ សិល្បៈវប្បធម៌ពីសម័យកាលមុនគឺមានលក្ខណៈជាខ្មែរដែលរក្សាបាននូវតំលៃនិងអត្តសញ្ញាណរបស់ជាតិ ដែលផ្ទុយពីបច្ចុប្បន្នដែលសិល្បៈវប្បធម៌របស់ជាតិត្រូវបានធ្លាក់ចុះ ហើយពេលខ្លះមិនបានរក្សានូវតំលៃក៏ដូចជាអត្តសញ្ញានរបស់ជាតិនោះឡើយ។ និយាយជារួមគឺតែងតែលួចយកស្នាដៃពីបរទេសមកធ្វើជារបស់ខ្លួនដោយមិនគិតពីតម្លៃជាតិ ហើយវាជាហេតុធ្វើអោយជនបរទេសអាចមើលងាយមកលើជាតិសាសន៏របស់យើងបាន ហើយក៏ជាកត្តាមួយដែលជំរុញអោយសិល្បៈវប្បធម៌ព្រមទាំងអរិយធម៌របស់ជាតិត្រូវធ្លាក់ចុះដោយសារតែកត្តានៃលំហូរចូលនៃសិល្បៈនិងវប្បធម៌បរទេស។
Join the forum, it's quick and easy