សំដី 44939


Join the forum, it's quick and easy

សំដី 44939
Would you like to react to this message? Create an account in a few clicks or log in to continue.

You are not connected. Please login or register

សំដី

5 posters

Go down  Message [Page 1 of 1]

1សំដី Empty សំដី 26th July 2012, 9:28 am

sromouch

sromouch
New Active
New Active

ពោលមិនប្រសើរត្រឹមមួយម៉ាត់
អាចអារផ្តាច់កាត់កម្លាំងចិត្ត
សម្រកសម្រុតភាពជាមិត្ត
ស្បើយភាពស្នាលស្និទ្ធរវាងគ្នា។

ពោលល្អមួយម៉ាត់ស្កាត់កំហុស
មិត្រប្រែមុខស្រស់ស្រាន្តទ័យា
ញញឹមឡើងវិញយ៉ាងរមនា
កែខ្លួនល្អជា រិតចំណង។

ច្នេះមុនពោលស្តី គប្បីគិត
ជ្រើសពាក្យសុក្រិតមកសាសង
ពាក្យមួយនាំទុក្ខអោយសៅហ្មង
ពាក្យមួយនាំឆ្លងសិរីសួគ៌។

មនុស្សមានសតិមានប្រាជ្ញា
អាចស្គាល់ភាសា គួរមិនគួរ
គប្បីជ្រើសពាក្យមិនអោយជួរ
ចៀសផ្គើនហ្មងហ្មួដល់ញាតិយើង។

Razz Embarassed Zut

2សំដី Empty Re: សំដី 26th July 2012, 3:26 pm

*Khmer_Empire*

*Khmer_Empire*
Senior Member
Senior Member

សម្តីថ្លាថ្លែងស្តែងពីចិត្ត
ស្តែងពីគំនិតអ្នកវាចារ
បងមានរឿងអ្វីទើបបានជា
រ៉ាយរ៉ាប់អក្ខរាពោលរៀបរាប់។

អ្វីដែលបងពោលសុទ្ធតែត្រូវ
អណ្តាតនាំនូវភ័យនិងភ័ព្វ
ពាក្យខ្លះពោលទៅអាចគេស្អប់
ពោលពាក្យល្អគាប់ទើបសុខប្រាណ។

បើមានមិត្តហើយត្រូវរក្សា
ទោះគេវាចារស្តីបំពាន
យើងត្រូវរំលឹកដាស់វិញ្ញាណ
ក្រែងលោគេបានដឹងកំហុស។

បើគេពោលដោយអចេតនា
គួរលើកទោសាអោយគេចុះ
អ្នកប្រាជ្ញគង់មានភ្លេចភ្លាំងខុស
ដំរីធំខ្ពស់គង់ភ្លាត់ជើង។

3សំដី Empty Re: សំដី 26th July 2012, 4:36 pm

ChanTita

ChanTita
Senior Member
Senior Member



  • SomDey mean ney piross kraiy

  • Trov nass neak thlaiy trov tang oss

  • SomDey tve ouy jet toRoYos

  • BonDal ouy chhlos prus somdey.

clab clab clab sromorch welldone there









http://lovekhmer.com

4សំដី Empty Re: សំដី 26th July 2012, 4:37 pm

ChanTita

ChanTita
Senior Member
Senior Member

Khmer_Empire wrote:សម្តីថ្លាថ្លែងស្តែងពីចិត្ត
ស្តែងពីគំនិតអ្នកវាចារ
បងមានរឿងអ្វីទើបបានជា
រ៉ាយរ៉ាប់អក្ខរាពោលរៀបរាប់។

អ្វីដែលបងពោលសុទ្ធតែត្រូវ
អណ្តាតនាំនូវភ័យនិងភ័ព្វ
ពាក្យខ្លះពោលទៅអាចគេស្អប់
ពោលពាក្យល្អគាប់ទើបសុខប្រាណ។

បើមានមិត្តហើយត្រូវរក្សា
ទោះគេវាចារស្តីបំពាន
យើងត្រូវរំលឹកដាស់វិញ្ញាណ
ក្រែងលោគេបានដឹងកំហុស។

បើគេពោលដោយអចេតនា
គួរលើកទោសាអោយគេចុះ
អ្នកប្រាជ្ញគង់មានភ្លេចភ្លាំងខុស
ដំរីធំខ្ពស់គង់ភ្លាត់ជើង។

paoun bros oss ja my there

http://lovekhmer.com

5សំដី Empty Re: សំដី 26th July 2012, 8:30 pm

BongKhem

BongKhem
Junior Member
Junior Member

somdey tve moit ouch ouch louch jay main Very Happy

6សំដី Empty Re: សំដី 28th July 2012, 12:28 am

PheaKdeySnaeh

PheaKdeySnaeh
Webmaster
Webmaster

trerm trov nas koun sromouch toch euy good , avatar em mes lolz

thanks for sharing

http://www.srolanhkhmer.com/

Sponsored content



Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum